ប្រភពពី៖Lookingtoday
ហ្ស៊ីមបាវ៉េ: សារព័ត៌មានបរទេសមួយ បានចុះផ្សាយថា
ស្ត្រីម្នាក់បានដាក់ពាក្យប្តឹង ចៅក្រមអំពីប្តីរបស់ខ្លួន ដែលបានដេករួមរ័ក
ជាមួយស្រីផ្សេង នៅលើគ្រែក្នុងបន្ទប់ ហើយប្រពន្ធរូបនោះ
បានទាមទារឲ្យប្តីសងសំណង 200ដុល្លារ ដើម្បីទិញគ្រែថ្មី ខណៈ ដែលនាងនិយាយថា
មិនអាចរួមរស់ជាមួយប្តីនេះ បានតទៅទៀតឡើយ។
ស្ត្រីដែលមិនត្រូវបានគេបញ្ជាក់ឈ្មោះរូបនេះ បាននិយាយថា នាងរស់នៅតំបន់
Bulawayo ប្រទេស Zimbabwe ហើយនាង តាមទាន់ប្តីខ្លួន ឈ្មោះ Talent Tafara
កំពុងមានសិចជាមួយស្រីផ្សេង នៅលើគ្រែក្នុងផ្ទះ ហើយបុរសជាប្តីនេះ
បានធ្វើឲ្យគ្រែ បាក់។ នាងគ្រាន់តែចង់បានសំណងគ្រែថ្មី ប៉ុន្តែប្តីនិយាយថា
គាត់ចង់ផ្សះផ្សារគ្នា ហើយគាត់ក៏គ្មានប្រាក់សងប្រពន្ធដែរ៕
0 comments