ប្រភព៖ដើមអំពិល
ភ្នំពេញ៖ យុវជន ២នាក់ ជិះម៉ូតូមួយគ្រឿងមកទិញមីឆា
ត្រូវក្មេងស្ទាវ ១ ក្រុមជិះម៉ូតូ ៤ ទៅ៥ គ្រឿងប្រដាប់ ដោយ ដាវសាមរៃ
និងកាំបិតប៉័ងតោ មកធ្វើសកម្មភាពកាប់យុវជន ២
នាក់ខាងលើមិនបានសម្រេចក៏កាប់កម្ទេច ម៉ូតូអស់ ចំនួន ២គ្រឿង ហើយក្រុមជនបង្ក
បានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។
ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១៨ និង០០ នាទីល្ងាចថ្ងៃទី
១៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតខាងក្រោយវិទ្យាល័យ ជា ស៊ីម បឹងកេងកង ផ្លូវលេខ
៧១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា
មុនពេលកើតហេតុគេបានឃើញ យុវជន២នាក់ ជិះម៉ូតូ ២ គ្រឿងមកឈប់ទិញមីឆា
ត្រង់ចំណុចកើតហេតុ ខណៈនោះបានប្រហែលជាង ១០ នាទី ស្រាប់តែមានក្មេង ទំនើង
១ក្រុម មានគ្នា ជិត១០នាក់ ជិះម៉ូតូ ៤ ទៅ៥ គ្រឿង និងមានកាន់កាំបិតប៉័ងតោ
មកឈប់ធ្វើសកម្មភាព ដេញ កាប់យុវជន ២នាក់
បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែកាប់យុវជន ២នាក់នេះ
មិនបានសម្រេច ទើបក្រុម ក្មេងស្ទាវទាំងនោះ កាប់បំផ្លាញម៉ូតូសេ ១១០ ចំនួន ២
គ្រឿង របស់យុវជន ២នាក់ ខាងលើនេះខ្ទេចទាំងស្រុងតែម្តង រហូតពួកគេអស់កំហឹង
ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ភ្លាមៗ
បានត្រឹមតែដឹកយកជនរងគ្រោះមក ទីស្នាក់ការ ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ
កសាងសំណុំរឿងបញ្ជូន ទៅថ្នាក់លើ ជៀសវាងការស្តីបន្ទោស។ ប៉ុន្តែទោះ ជាយ៉ាងនេះ
ក្តីប្រជាពលរដ្ឋក៏ បានរិះគន់ចំពោះសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍បឹងកេងកងទី១ថា
សមត្ថកិច្ចទាំង នេះមិនគិតល្បាត ក្នុងមូលដ្ឋាន ទើបបានជាក្រុមក្មេងទំនើងចូល
អុកឡុកពេញក្នុងភូមិសាស្រ្ត ផ្អើលស្ទើរពេញរាជធានីភ្នំពេញបែបនេះ
សមត្ថកិច្ចគ្មានសមត្ថភាព បង្ក្រាបបានសូមបីតែម្នាក់
គឺសមត្ថកិច្ចបានត្រឹមចុះមកកន្លែង កើតហេតុ ខណៈជនបង្ក រត់គេចខ្លួនទៅដល់ជើង
មេឃបាត់ទៅហើយ៕
0 comments