Monday, September 16, 2013

សមត្ថកិច្ច កាំកុងត្រូល ចុះពិនិត្យ តាមស្ថានីយ ប្រេងឥន្ធនៈ ក្រោយលិចឮថា មានគេ លួចលាយលក់ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីលិចឮថា មានឈ្មួញទុច្ចរិតមួយចំនួន ប្រកបរអាជីវកម្មមិនស្មោះត្រង់ ពិសេស ការលួចលាយសាំង ជាមួយសារធាតុផ្សេង ដើម្បីលក់យកប្រាក់ចំណេញចូល ហោប៉ៅរបស់ខ្លួន មិនគិតពីផល ប៉ះពាល់ នាំធ្វើឲ្យខូចគ្រឿងម៉ាស៊ីន របស់សាធារណជន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣នេះ មន្ត្រី អគ្គនាយក ដ្ឋានកាំកុងត្រូល បានចុះមកសហការ ជាមួយកាំកុងត្រូវ ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ គ្រប់ស្ថានីយ ប្រេងឥន្ធនៈ ទូទាំងខេត្ត ដើម្បីរកឲ្យឃើញ ពីភាពខុសប្រកតីទាំងនោះ។
ប្រតិបត្តិការនេះ ដឹកនាំចុះត្រួតពិនិត្យផ្ទាល់ ដោយ លោក ឃុន ស៊ីម៉ន ប្រធានការិយាល័យអង្គេត នៃ អគ្គនាយកដ្ឋាន កាំកុងត្រូល លោក សាន វិជ្ជាសារាវុធ អនុប្រធានសាខា កាំកុងត្រូល ខេត្តបន្ទាយមានជ័យ និង មន្ត្រីបច្ចេកទេស ក្រោមឱវាទជាច្រើនរូប។
លោក ឃុន ស៊ីម៉ន ប្រធានការិយាល័យអង្គេត នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានថ្លែងមកកាន់អ្នក សារព័ត៌មាន ថា បេសកកម្មថ្ងៃនេះ គឺសមត្ថកិច្ចយើងចុះត្រួតពិនិត្យ រកសារធាតុអុកតាន ក្នុងប្រេងសាំង ដើម្បីរកឲ្យឃើញថា សាំងទាំងមានស្តង់ដារ ឬអត់? តើការបូមលក់ គ្រប់ចំនួនលីត្រ ឬអត់? តែក្រោយពីត្រួតពិនិត្យ ឃើញថា សាំងដែលលក់ទាំងនោះ ត្រឹមត្រូវតាមច្បាប់៕




Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top