ប្រភព៖ដើមអំពិល
- គណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ អំពាវនាវឲ្យ បក្សសង្រ្គោះជាតិ និងបាតុករ គោរពច្បាប់បាតុកម្ម
ភ្នំពេញ៖ ទោះបីមានជំនួបចរចាកំពូលជាមួយសម្តេច តេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជន កម្ពុជាក្រោម ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្ស កម្ពុជាទៅហើយ ក៏គម្រោងមហាបាតុកម្មរបស់លោក សម រង្ស៊ី មិនបានរំសាយនោះឡើយ គឺធ្វើឡើងតាមគ្រោងទុក ខណៈដែលគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការ បោះឆ្នោតអំពាវនាវយ៉ាងទទូចឲ្យគណបក្សសង្គ្រោះជាតិ គោរពច្បាប់បាតុកម្ម និងតម្កល់ប្រយោជន៍ជាតិ និងប្រជា ជនជាធំ។
ចាប់តាំងពីព្រលឹមស្រាងៗរហូតដល់ម៉ោង៨ព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ក្រុមបាតុករក្នុងរាជធានីភ្នំ ពេញ និងមកពីតាមបណ្តាខេត្តនានា បានធ្វើដំណើរជាបណ្តើរៗទៅកាន់ទីលានប្រជាធិបតេយ្យ។ មហាបាតុកម្ម លើកទី២ មានលក្ខណៈខុសពីលើកទី១ ដោយគណបក្សសង្រ្គោះជាតិ បានសង់ជារោងនៅលើទីលានប្រជាធិប តេយ្យទំនងជាចង់ឲ្យបាតុកររបស់ខ្លួនប្រមូល និងស្នាក់នៅពេលយប់ដូចការប្រកាសរបស់ខ្លួន ទោះបីជាក្រសួង មហាផ្ទៃមិនអនុញ្ញាតក៏ដោយនោះ។
នៅមុនកាលបរិច្ឆេទមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិឈានចូលមកដល់នាព្រឹកថ្ងៃនេះ គេសង្កេតឃើញ ថា លោក សម រង្ស៊ី ប្រធានបក្ស និងលោក កឹម សុខា ព្រមទំាងសហការីរបស់ខ្លួនជាច្រើន បានធ្វើដំណើរចុះទៅ តាមបណ្តាខេត្តនានា ដោយប្រកាសប្រាប់ប្រជាពលដ្ឋពីជំហររបស់ខ្លួន និងប្រកាសសម្តែងមតិមិនទទួលស្គាល់លទ្ធ ផលឆ្នោត និងបេសកកម្មពិសេសមួយទៀត គឺថ្នាក់នាំបក្សប្រឆាំងដ៏ធំនៅកម្ពុជាមួយនេះ ដើរកៀងគរប្រមូលប្រជា ពលរដ្ឋចូលរួមមហាបាតុកម្មរបស់ខ្លួន។
ជាមួយការឈានមកដល់ នៃមហាបាតុកម្មលើកទី២ របស់គណបក្សសង្រ្គោះជាតិ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃ យ៍សម្រាប់ការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៤ ខែកញ្ញា សម្តែងអារម្មណ៍សោកស្តាយ របស់ខ្លួន ចំពោះជំហរធ្វើមហា បាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ដែលផ្ទុយពីស្មារតីនៃចរចានៅក្នុងព្រះបរមរាជ វាំងរវាងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ក្រោមព្រះរាជវត្តមានរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរម នាថ នរោត្តម សីហមុនី។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានអំពាវនាវដោយទទូចឲ្យគណបក្សសង្រ្គោះជាតិ និងក្រុមបាតុករអនុ វត្តដោយត្រឹមត្រូវតាមច្បាប់ស្តីពីការធ្វើមហាបាតុកម្ម ដោយសន្តិវិធី និងតាមការសម្រេចរបស់ក្រសួងមហាផ្ទៃ។ គណៈបញ្ជាការអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ក៏សង្ឃឹមផងដែរថា អ្នកចូលរួមក្នុងមហាបាតុកម្មនឹងធ្វើការថ្លឹង ថ្លែងដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ប្រព្រឹត្តទៅប្រកបដោយសន្តិវិធី មានសន្តិសុខ មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា ឬភាពចលាចលណាមួយកើតឡើង ដែលជាបំណងប្រាថ្នាទទូចរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ។
គណបក្សសង្រ្គោះជាតិ ធ្លាប់បានធ្វើមហាបាតុកម្មរួចម្តងទៅហើយកាលពីថ្ងៃទី៧ ខែកញ្ញា នៅមុនពេលគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។ មហាបាតុកម្មលើកទី១ ក៏បានប្រព្រឹត្តទៅ ដោយជោគជ័យ និងប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ក្រោមការរក្សាសន្តិសុខយ៉ាងយកចិត្តទុកដាក់ និងតឹងរឹង ជាទីបំផុតពីកងកម្លាំងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ។
មហាបាតុកម្មលើកទី២ របស់គណបក្សសង្រ្គោះជាតិ ត្រូវបានប្រកាសហើយថា ខ្លួននឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ដោយមានការដើរដង្ហែក្បួនតាមផ្លូវសាធារណៈ និងបោះតង់ស្នាក់នៅលើទីលាន ប្រជាធិបតេយ្យផងដែរ។
តែគម្រោងនេះ មិនត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតនោះឡើយ គឺអនុញ្ញាតឲ្យធ្វើតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី១៥ ខែកញ្ញា ដោយមិនឲ្យមានការដើរដង្ហែក្បួន ប្រមូលផ្តុំតាមទីសាធារណៈ ឬបោះតង់ស្នាក់នៅទីលានប្រជាធិបតេយ្យ នោះឡើយ ឲ្យធ្វើត្រឹមពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ និង៣០នាទីល្ងាចតែប៉ុណ្ណោះ។
បើគ្មានការអនុញ្ញាតពីក្រសួងមហាផ្ទៃយ៉ាងណាក្តី មហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ បានធ្វើរួចហើយនូវ តង់សម្រាប់បាតុករស្នាក់នៅពេលយប់។ នៅព្រឹកថ្ងៃទី១៥ នេះទៀតសោត ក៏មានការដើរដង្ហែក្បួនតាមដងផ្លូវសា ធារណៈផងដែរ ដោយលោក សម រង្ស៊ី ដឹកនាំបាតុករដើរដង្ហែពីពីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែ ខណៈលោក កឹម សុខា ដឹកនាំបាតុករដង្ហែមកពីទីស្នាក់ការក្នុងខណ្ឌទួលគោក រីឯលោក គង់ គាំ ដឹកនាំបាតុករដង្ហែក្បួនពីទីស្នាក់ការ នៅតាមបណ្តោយផ្លូវ សុធារស ក្នុងខណ្ឌចំការមន សំដៅមកទីលានប្រជាធិបតេយ្យ។
ទោះបីជាយ៉ាងណា គេរំពឹងថា មហាបាតុកម្មលើកទី២ របស់គណបក្សសង្រ្គោះជាតិ នឹងប្រព្រឹត្តទៅប្រកបដោយភាពសុខក្សេមក្សាន្ត ដូចមហាបាតុកម្មលើកទី១ និងមិនមានបាតុភាពជាយថាហេតុណាមួយកើតឡើងនោះទេ៕

0 comments