មុនពេលកើតហេតុ ជនរងគ្រោះបានខ្ចីឆ័ត្រជនបង្ករយកទៅបាំងពេលមេឃកំពុងភ្លៀង ពេលដែលរាំងភ្លៀងក៏យកឆ័ត្រមកសងវិញ តែពេលនោះជនរងគ្រោះមិនបានយកមកទុកកន្លែងដើមទេ ស្រាប់តែជនល្មើសស្ដីបន្ទោសពាក្យសំដីមិនសមរម្យ ជេរប្រមាទ ពេលនោះជនរងគ្រោះខឹងក៏តបវិញថាមិត្តភក្រ័និងគ្នា ចាំបាច់អីនិយាយពាក្យបែប និងស្រាប់តែជនបង្កហក់មកវាយជនរងគ្រោះ តែត្រូវបានគេឃាត់ក៏បានឈប់ តែដោយសារការដឺរដងដាក់គ្នាដោយពាក្យសំដី ស្រាប់តែជនបង្កយកកូនកាំបិតចិតបន្លែ មកចាក់ចំកខាងឆ្វេងរបស់ជនរងគ្រោះ រងរបួសស្រាល ត្រូវបានយកទៅព្យាបាលនៅពេទ្យឯកជន។ ចំណែកជនបង្ករត្រូវបានប៉ូលីសខណ្ឌឬស្សីកែវបញ្ជូនឯកសារទៅតុលាការ ដាក់ទោសទៅតាមច្បាប់។ដោយ ជួប ស្រីដា
ប្រភពពី៖វាលឥន្រ្ទី
0 comments