Thursday, September 12, 2013

យុវជន ២នាក់ ជិះលឿនធ្លាក់ ជង្ហុកដួល ខ្ទាតបុករថយន្ត ដឹកទំនិញធុនធំ រងរបួស ២ នាក់

ប្រភព៖ដើមអំពិល

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ដេកសន្លប់ស្តូកស្តឹង នៅនឹងកន្លែង កើតហេតុ ចំណែកម្នាក់ទៀតរង របួសស្រាល ដោយសារពួកគេជិះម៉ូតូសេ ១២៥ មួយ គ្រឿង ឌុបគ្នាយ៉ាងលឿន ធ្លាក់ជង្ហុកដួល ខ្ទាតទៅបុកនិង រថយន្តដឹកទំនិញធុនធំមួយគ្រឿង ពេញទំហឹង កាលពីវេលាម៉ោង ១៩និង ២០ នាទីយប់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចជាប់ស្ថានីយ៍ប្រេងឥន្ទនៈ តូតាល់ ខាងត្បូងស្ពានព្រែកជ្រៃ ក្នុងសង្កាត់ ស្ពានថ្ម ខណ្ឌ ដង្កោ ។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុមានយុវជន ចំនួន ២ នាក់ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-3871 ជិះវ៉ាគ្នាជាមួយម៉ូតូ ២ គ្រឿងផ្សេងទៀត ដោយពួកគេជិះយ៉ាងលឿន លុះដល់ចំណុចកើតហេតុទើបជ្រុលល្បឿនធ្លាក់ជង្ហុកដួល ខ្ទាតទៅបុកនិង រថយន្ត ដឹកទំនិញធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-9៧០០ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាយ៉ាងពេញ ទំហឹង បណ្តាលឲ្យយុវជនអ្នកបើក ម៉ូតូរងរបួសធ្ងន់ធ្ងរ និងយុវជនជិះពីក្រោយរងរបួសស្រាល ។ ចំណែករថយន្ត បានព្យាយាមបើករត់គេច តែត្រូវនគរបាលមូលដ្ឋានប៉ុស្តិ៍ជើងឯក ដេញឃាត់បាន ចំណាយ ជាង ១គីឡូម៉ែត្រពីចំណុចកើតហេតុ ។
គួរបញ្ចាក់ថាយុវជនរងរបួសខាងលើមានឈ្មោះអ៊ុំ វាសន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅសង្កាត់រលួស ខណ្ឌ ដង្កោ និងម្នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណ។ចំណែកអ្នកបើកបរថយន្តធុនធំក៏មិន បានស្គាល់អត្ត សញ្ញាណ ផងដែរ ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងអូសយកម៉ូតូរបស់ ជនរងគ្រោះ និងរថយន្តធុនធំនេះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមផ្លូវ ច្បាប់ ចំណែកអ្នករងរបួសត្រូវ រថយន្តសាមុយមកដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតភ្លាមៗ៕




Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top