យេម៉ែន ៖
កូនក្រមុំវ័យក្មេងម្នាក់បានស្លាប់នៅក្នុងរាត្រីក្រែបទឹកឃ្មុំ
នៃថ្ងៃអាពាហ៍ពិពាហ៍ របស់នាង បន្ទាប់ពីបានរួមរ័កជាមួយនឹងប្តី
ដែលមានអាយុចាស់ជាងនាង។ កូនក្រមុំក្មេងខ្ចី រូបនេះ មានអាយុត្រឹមតែ
៨ឆ្នាំប៉ុណ្ណោះ រស់នៅក្នុងប្រទេស យេម៉ែន បានស្លាប់ដោយសារ ឈាមហូរច្រើនពេក
នៅរាត្រីផ្សំដំណេកដំបូង ជាមួយនឹងប្តីរបស់នាង ដែលមានអាយុចាស់ ជាងនាងដល់ទៅ
៥ដងឯណោះ។
នៅក្នុងប្រទេសជាច្រើន លើពិភពលោក ការរួមរ័កជាមួយកុមារដែលមានអាយុ ៨ឆ្នាំ
គឺខុសទៅនឹងច្បាប់ ប៉ុន្តែសម្រាប់ប្រទេសយេម៉ែន បុរសគឺអាចរៀបការជាមួយនឹង
ក្មេងស្រី និងអាចរួមរ័ក ជាមួយនឹងនាងបានតាមការចង់។
ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ មិនត្រូវបានបង្ហាញអត្តសញ្ញាណ មកពីតំបន់ Hardh
ភាគខាងជើង ឈៀងខាងលិចប្រទេសយេម៉ែន បានស្លាប់បន្ទាប់ពីរួមរ័ក
ជាមួយប្តីរបស់នាង ដែលមានអាយុ ៤០ឆ្នាំ។
បច្ចុប្បន្នកូនកំលោះត្រូវបានប៉ូលីសចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ
ដើម្បីធ្វើការកាត់ទោសតាមផ្លូវច្បាប់។ ប្រជាជនបាននិយាយថា
ការចាប់ខ្លួនកូនកំលោះនេះ អាចនឹងជួយ ដើម្បីបញ្ចប់ច្បាប់
ដែលអនុញ្ញាត្តឲ្យក្មេងស្រី រៀបការជាមួយមនុស្សចាស់ នៅក្នុងប្រទេសនេះ។
សូមបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយ
ក្រសួងសង្គមកិច្ច នៅក្នុងប្រទេសយេម៉ែន បានឲ្យដឹងថា ស្រ្តីជាងពាក់កណ្តាល
នៃប្រទេសយេម៉ែន គឺបានរៀបការនៅមុនអាយុ ១៥ឆ្នាំ៕
ប្រភពពី៖Lookingtoday
0 comments