ប្រភព៖ដើមអំពិល
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ
បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ថា អង្គការស្បៀង
និងកសិកម្ម សហប្រជាជាតិ ហៅកាត់ FAO បានប្រកាសឲ្យដឹងថា វីរុសបង្ក
ជំងឺគ្រុនផ្តាសាយបក្សី ដែលរួមមានវីរុស អេច៧អ៊ិន៩ និងអេច៥អ៊ិន១
នឹងកក្រើកឡើងវិញនារដូវរងា ដោយអាចចម្លងមកមនុស្ស និងសត្វ ។
លោក Juan Lubroth ប្រធានទទួលបន្ទុកកិច្ចការ បសុពេទ្យប្រចាំនៅអង្គការ FAO
បានលើក ឡើងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
ជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាម៉េរិក (USAID),
អង្គការសុខភាពពិភពលោក (WHO) និងតំណាងអង្គការហ្វាវ
ទទួលផ្នែកមន្ទីរពិសោធន៍អូស្រ្តាលី និងមានសមាសភាពចូលរួម
ពីសំណាក់តំណាងប្រទេសចិន និងសហរដ្ឋអាម៉េរិក ដោយលោក បានគូសបញ្ជាក់ថា
“ចាំបាច់ណាស់ត្រូវតែ ទប់ស្កាត់ដោយប្រុងប្រយ័ត្ន” ។
លោកបានបន្តថា វីរុសបង្កជំងឺនឹងបន្ត ឆ្លងចូលក្នុងខ្លួនសត្វបក្សី
“ការទប់ស្កាត់ត្រូវតែមាន មិនត្រឹមតែទប់ស្កាត់ការឆ្លងរាលដាល
នៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងការពារមិនឲ្យមាន
ការឆ្លងជំងឺដល់បណ្តាប្រទេសជិតខាង ហើយតំបន់ពាណិជ្ជកម្ម
ជាមុខសញ្ញាចម្លងខ្លាំងក្លាបំផុត ”។
គួរបញ្ជាក់ថា អង្គការ FAO បានចូលរួមថវិកាប្រមាណ
២ពាន់លានដុល្លារដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺផ្តាសាយបក្សី ក្នុងនោះ
ទឹកប្រាក់ជាង៥លានដុល្លារ ជាបដិភាគចូលរួមរបស់ USAID
ដោយផ្តល់ជំនួយដល់បណ្តាប្រទេស ដែលប្រឈមនឹងការផ្ទុះជំងឺ នេះឡើង ៕
0 comments