សិង្ហបុរី ៖ បើយោងតាមប្រភពព័ត៌មានរបស់របស់កាសែទ ឌឹញូវ ផេបភ័រ របស់ Singapore បានឲ្យដឹងថា យុវវ័យ និងជនបរទេសជាច្រើន កំពុងតែមានចំណាប់អារម្មណ៍ លើការបោះជំរំសម្រាកនៅមាត់សមុទ្រ ដើម្បី រួមភេទ ដែលនេះជាការលំហែដ៏ពេញនិយមមួយនៅចុងសប្តាហ៍។
ប្រភពដដែលលើកឡើងពីដំណើររកម្សាន្ត ជាមួយនឹងការសាងស្នេហា នៅក្នុងជំរំ យ៉ាង romantic ដែលធ្វើឲ្យគូស្នេហ៍មួយចំនួនមានសេចក្តីសុខ និងផ្អែមល្ហែម។ ប៉ុន្តែ បញ្ហានេះក៏ទទួលរងនូវការរិះគន់ពីប្រជាពលរដ្ឋមួយចំនួន ដោយពួកគេបានលើកឡើងថា ការធ្វើបែបនេះនាំឲ្យប៉ះពាល់ដល់យុវជនជាច្រើនដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា ហើយពួកគេក៏បានទាមទារឲ្យអាជ្ញាធរ គួរតែត្រួតពិនិត្យបញ្ហានេះ ក៍ដូចជាទប់ស្កាត់ច្បាប់ពេស្យាចារផងដែរ៕
ប្រភព៖វត្តភ្នំ
0 comments