Thursday, September 5, 2013

អ្នកដឹងទេថា "ត្រីហោះ" មានប្រភព​នៅ​ប្រទេសណាខ្លះ? (មានវីដេអូរ)

ប្រភពពី៖Lookingtoday

ត្រី Exocoetidae ត្រូវបានគេឲ្យឈ្មោះថា "ត្រីហោះ" ដោយសារតែវាមានព្រុយធំវែង ប្រៀបបីដូចជាស្លាប ដែលអាចហោះហើរបាន។ ជាមួយនឹងរូបរាងតូចស្រួច ផ្សំនឹងព្រុយធំៗរបស់វា បានជួយឲ្យសត្វត្រីមួយប្រភេទនេះ អាចហែលនៅក្នុងទឹក បានយ៉ាងលឿន ។
សម្រាប់លើផ្ទៃអាកាសវិញ ត្រី Exocoetidae នេះ ជាធម្មតាអាចហើរបានចម្ងាយ ប្រមាណជា ៥០ម៉ែត្រ ប៉ុន្តែចំពោះត្រីមួយចំនួន អាចហើរបានរហូតទៅដល់ ២០០ម៉ែត្រ ឬក៏ច្រើនជាងនេះ ក៏មានដែរ។ ដើម្បីធ្វើការហោះហើរ ឲ្យផុតពីផ្ទៃទឹក វាត្រូវប្រឹង ក្នុងការរលាស់កន្ទុយ និងព្រុយ យ៉ាងញាប់ រហូតទៅដល់ ៧០ដងឯណោះ ក្នុងមួយវិនាទី។
Exocoetidae ត្រូវបានគេសង្កេតឃើញមាន នៅក្នុងប្រទេសអាស៊ីមួយចំនួន ដូចជា ជប៉ុន វៀតណាម និងប្រទេសចិន និងមាននៅសមុទ្រ Caribbean សហរដ្ឋអាមេរិកខាងត្បូង។ នៅក្នុងប្រទេសជប៉ុនត្រីប្រភេទនេះ ត្រូវបានគេយកធ្វើជាម្ហូប ហើយពេលខ្លះ គេយកទៅធ្វើជាមុខម្ហូប sushi ក៏មាន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជារបបអាហារ ដ៏សំខាន់មួយ របស់ប្រជាជន Tao នៅក្នុងប្រទេសចិនតៃវ៉ាន់ផងដែរ៕







Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top