Monday, September 16, 2013

សប្បុរសជន ឧបត្ថម្ភ នាយរងការិយា ល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលត្រូវបាតុ ករ វាយក្បាលនឹងបំពង់ទីប

ភ្នំពេញ ៖ សប្បុរសជនមួយចំនួន តាម រយៈមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និង ថ្នាក់ដឹកនាំនគរបាល រាជធានីភ្នំពេញបាននាំ គ្នាឧបត្ថម្ភថវិកា ជូនចំពោះនាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ លោក តី វិសាល ដែលរងរបួសបែកក្បាល យ៉ាងធ្ងន់ធ្ងរ ដោយសារតែក្រុមបាតុករវាយ នឹងបំពង់ទីប ហើយគប់ដុំថ្មត្រូវកាលពី រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ក្នុង ការប៉ះទង្គិចគ្នាមួយប្រាវ រវាងក្រុមបាតុករ និងកម្លាំងសមត្ថកិច្ច នៅមាត់ទន្លេតាម បណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតនៅមុខវត្ដ ឧណ្ណាលោម ។
សប្បុរសជន ដែលបានឧបត្ថម្ភថវិកាជូន លោក តី វិសាល តាមរយៈមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល នារសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០១៣នេះ រួមមាន លោក ផែង វណ្ណៈ ឧបត្ថម្ភ ៥០ម៉ឺនរៀល លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី ឧបត្ថម្ភ ១០០ដុល្លារ ក្មេងឆាវឆាវ ឧបត្ថម្ភ ១០០ដុល្លារ លោក សោម អូន ប្រធាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ឧបត្ថម្ភ ៥០ដុល្លារ និងលោក ឌីន រ៉ាដា ឧបត្ថម្ភ ២០ ដុល្លារ។ ដោយឡែកលោកឧត្ដមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរងនគរបាល និងជា ប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌ រាជ ធានីភ្នំពេញ បានឧបត្ថម្ភសហការីរបស់ លោកចំនួន ៥០០ដុល្លារ ។
ជាមួយគ្នានេះ សប្បុរសជនមួយចំនួន ទៀត តាមរយៈលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ។ លោក តី វិសាល ដែលកំពុងសម្រាកព្យាបាលមុខរបួសរាងធូរស្បើយបន្ដិច នៅក្នុង មន្ទីរពេទ្យកាល់ម៉ែត បានថ្លែងអំណរគុណ ចំពោះទឹកចិត្ដរបស់សប្បុរសជននានា និងថ្នាក់ដឹកនាំរបស់ខ្លួន ដែលបានឧបត្ថម្ភនូវ ថវិកាទាំងនេះ ៕


_______________________
ប្រភពអត្ថបទ៖ដើមអំពិល
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top