រដ្ឋផ្លរីដា ៖ នារីអាមេរិក
ម្នាក់ឈ្មោះ Priscilla Vaughn អាយុ ២៩ឆ្នាំ បានខាំលិង្គ
និងពងស្វាសប្រុសស្នេហ៍ ប៉ុនប៉ងបំផ្លាញចោល
ខណៈដែលកំពុងរួមភេទ នៅក្នុងសណ្ឋាគារ ផ្លរីដា
ហើយត្រូវប៉ូលិសចាប់ខ្លួន ពីបទមនុស្សឃាតគិតទុកជាមុន និងរំលោភបំពាន លើរូបរាងកាយ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ដើម្បីរងចាំការផ្តន្ទាទោស។
បុរសរងគ្រោះប្រាប់ប៉ូលិសថា លោកបានស្គាល់នាង Priscilla
តាមអ៊ិនធើរណេត និងបានណាត់ជួបនាង ដើម្បីញ៉ាំអាហារពេលល្ងាច ជាមួយគ្នា
។ បន្ទាប់ពីទទួលទាន អាហារយ៉ាងឆ្ងាញ់រួចហើយ នាងនិយាយថា
នាងមិនទាន់ពេញចិត្ដនៅឡើយទេ ដូច្នេះក៏នាំគ្នាទៅបន្ទប់
សណ្ឋាគាររបស់នាង ។ នៅទីនោះបាននាំគ្នាជក់កញ្ឆា ផឹកស្រា
និងសេពថ្នាំញៀន ប្រភេទអ៊ីស្ដាស៊ី នៅមុនពេលរួមភេទ ។
ពេលកំពុងតែឡើងឋានសួគ៌សុខៗនោះ ស្រាប់តែនាងខាំលិង្គ
របស់លោកបណ្ដាលឱ្យរបួសធ្ងន់ ។
ចំណែកនាង PriscillaVaughn ប្រាប់ប៉ូលិសថា នាងបានខាំលិង្គ
របស់បុរសនោះមែន ព្រោះនាងមានគំនិត ចង់បំផ្លាញលិង្គមនុស្សប្រុសចោល
គឺឱ្យតែមនុស្សប្រុស នាងចង់តែបំផ្លាញលិង្គ ចោលតែម្ដងក្នុងពេល
កំពុងតែឡើងគ្រែជាមួយគ្នា យ៉ាងសប្បាយនោះ ។ បុរសរងគ្រោះព្យាយាមរត់គេច
ពីក្រញាំស្រីបិសាចនោះ តែនាងបានចាក់សោទ្វារជាប់
និងឆក់យកទូរស័ព្ទទុក ៕
ប្រភពពី៖វត្តភ្នំ
0 comments