Thursday, September 12, 2013

គ្រាប់​​បែក​កែច្នៃ​ផ្លុង​ចោល​មុខ​រដ្ឋសភា សមត្ថកិច្ច​សម្រេច​បំផ្ទុះ​ចោល​នៅ​នឹង​កន្លែង

ប្រភព៖PostKhmer

ភ្នំពេញៈ សមត្ថកិច្ច​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​​បំផ្ទុះ​គ្រាប់​បែក​កែ​ច្នៃ នោះ​ចោល ដែល​ត្រូវ​បាន​គេ​ផ្លុង​ចោល​នៅមុខ​​រដ្ឋសភា​ជាតិ​នៅ​នឹង​កន្លែង​តែ​ម្តង ដោយសារ​តែ​គ្រាប់​បែក​នោះ​មិន​អាច​យក​ចេញ​បាន​ទេ។ យោង​តាម​អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​ស៊ីម៉ាក លោក ហេង រតនា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​កន្លែង​កើត​ហេតុ។
គ្រាប់បែក​​កែ​ច្នៃ នៅមុខរដ្ឋសភាជាតិនេះត្រូវបានបញ្ជាក់អះអាងថា ជាប្រភេទម្សៅ TNT។
ក្រោយការប្រទះឃើញ គ្រាប់​បែក​នេះ កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រុម​ប្រឆាំង​ភារវកម្ម និង​មន្ត្រី​ដោះ​មីន​ស៊ីម៉ាក់ បាន​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ និងធ្វើ​ការ​បិទ​ផ្លូវ​ឆ្លង​កាត់​តំបន់​ជុំវិញ​ផ្លូវ​មក​កាន់​រដ្ឋសភា និង​ស្ថានទូត​ប្រទេស​អូស្ត្រាលី។
ក្រោយការពិនិត្យរួចហើយ ឃើញ​ថា​មិន​អាច​យក​គ្រាប់​បែក​នោះ​ចេញ​បាន អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​ស៊ីម៉ាក លោក ហេង រតនា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា «យើង​នឹង​ធ្វើ​ការ បំផ្ទុះ​គ្រាប់​នោះ​នៅ​ហ្នឹង​កន្លែង ក្នុង​រយៈពេល ៣ នាទី​ទៀត»។
ក្រោយការបំផ្ទុះដែលបង្ករឲ្យមានផ្សែងខ្មៅក្មួលក្មាញ់មុខរដ្ឋសភា សមត្ថកិច្ចនិងមន្ត្រីស៊ីម៉ាក់ កំពុង​នាំ​គ្នា​ពិនិត្យ​មើល។
ដោយឡែក នៅ​ម្តុំ​ស្ពាន​នាគ ក្បែរ​វត្ត​ភ្នំ សមត្ថកិច្ច​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់ M79 ចំនួន ៣ គ្រាប់់​ចង​ភ្ជាប់​គ្នា បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​នេះ​ផង​ដែរ។ ក្រោយ​ប្រទះ​ឃើញ​ កម្លាំង​នគរបាល​ជំនាញ រាជធានី​ភ្នំពេញ  និង​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​កាន់​កន្លែង​កើត​ហេតុ​ភ្លាមៗ រង់ចាំ​មន្ដ្រី​ដោះ​មីន​ស៊ីម៉ាក​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ។

សូមរង់ចាំអានព័ត៌មានពិស្តារបន្តិចទៀតនេះ

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top