ប្រភព៖lookingtoday
សិចទុកដូចជា កាំបិតមុខពីរ អាចប្រើហាន់បន្លែ សាច់សត្វធ្វើអាហារអ្វី បានឆ្ងាញ់ពិសាតែប្រសិន បើធ្វេស ប្រហែសតែបន្ដិច អាចធ្វើឱ្យខ្លួនឯង របួសហូរឈាមបាន ដូច្នេះគួរធ្វើកិច្ចការ មួយនេះដោយក្ដី ប្រុងប្រយ័ត្នខ្ពស់បំផុត ។
ការរួមភេទដែលមាន សកម្មភាពបានត្រឹមត្រូវ ល្អសមរម្យវានឹង ជួយឱ្យឆាកជីវិត គូស្នេហ៍ដំណើរការ ទៅយ៉ាងរលូន និង មានសេចក្ដីសុខ ។ ក្រោយពេលបានដឹង ពីប្រយោជន៍របស់វា ហើយនោះ ពេលនេះយើងងាកមក មើលពីវិធីប្រតិបត្ដិ ដោយមិត្ដអ្នកអាន មិនចាំបាច់ដោះសម្លៀកបំពាក់ រង់ចាំនោះឡើយ គួរអានឱ្យចប់ ជាមុនសិនចាំប្រតិបត្ដិ តាមម្ដងមួយ ដំណាក់កាលទៅ តាមការណែនាំ ។
-សិចធ្វើឱ្យរាងកាយមាំមួន ៖
ការរួមភេទត្រូវបាន គេចាត់ទុកថា ជាការហាត់ប្រាណមួយបែប ជាពិសេសទៅលើ ប្រព័ន្ធនៃសរសៃ ឈាម និងប្រព័ន្ធបេះដូង ដែលគូ ស្នេហ៍ទាំងអស់ ហាមមើលរំលងរឿង នេះជាដាច់ខាត ។ សកម្មភាពក្នុង ការរួមភេទទុក ប្រៀបដូចជា ការរត់ហាត់ប្រាណ ធាក់កង់ជួយជំរុញ ឱ្យបេះដូងយើងធ្វើការងារកាន់តែ ច្រើនឡើង ។ ការរួមភេទបាន ញឹកញាប់ក៏ដូចខ្លួនយើង បានហាត់ប្រាណ ញឹកញាប់ យ៉ាងដូច្នេះដែរ ហើយ ថែមទាំងជួយឱ្យ បេះដូងរឹងមាំ ក៏ប៉ុន្ដែទាម ទារឱ្យធ្វើជានិច្ចកាលក្នុង រយៈពេលយូរសមគួរផងដែរ ។ ទោះ បីយ៉ាងណាក្ដី ក៏នៅមានកត្ដាមួយ ទៀត ដែលគួរយក ចិត្ដទុកដាក់ផងដែរនោះ គឺការរក្សាភាពមាំមួននៃ រាងកាយទុកជាមូលដ្ឋានដូចគ្នាទៅ នឹងកីឡាប្រដាល់ដែលត្រូវការ ហ្វឹក ហាត់សមមុនពេលឡើងលើសង្វៀនដែរ ។
-ក្នុងមួយដង ៣០នាទីក្នុងមួយ សប្ដាហ៍៣-៥ដង ៖
កន្លងមកយើងធ្លាប់បានឮ ពីការណែនាំខ្លះៗ រួចមកហើយថា ឱ្យយើងហាត់ប្រាណ ដើម្បីឱ្យរាងកាយ បានមាំមួន ។ ការងារ សិចក៏អាចចាត់ទុកថា ជាការហាត់ប្រាណមួយ ប្រភេទដូចជាការហែលទឹក ឬរត់ហាត់ប្រាណដែរ ។ ដូច្នេះតោងកុំ និយាយពាក្យថា គ្មានពេលវេលាខ្ជិល ឬរកឡេះផ្សេងៗ មកអះអាងដើម្បី ចៀសរួចពីការហាត់ប្រាណ ។ ក្រុមអ្នក ជំនាញសិក្សារឿងរួមភេទបាន គូសបញ្ជាក់ថា យើងពិតជាមិនអាច សម្រកទម្ងន់ខ្លួនបាន ទាល់តែសោះ ប្រសិនបើយើង រវល់តែហាត់ប្រាណ រាងកាយបែបស្រាល ដើម្បីសម្រក ក្បាលពោះនោះ ។ ក្រុមអ្នកជំនាញ ណែនាំបន្ថែមទៀតថា ឱ្យរិះរកវិធីស្វែក រកដៃគូមកបបួលគ្នា ហាត់ប្រាណ ដែលស្រណុកស្រួល និងស្រើបស្រាល ល្អប្រសើរជាងការ ហាត់ ប្រាណតែម្នាក់ឯង ។
-ចិត្ដគំនិតនៃអារម្មណ៍រួមភេទ ៖
កម្លាំងអូសទាញឱ្យកើត មានអារម្មណ៍រួមភេទ វាមានរួចស្រាប់ ទៅហើយតាមធម្មជាតិ មិនដូចគ្នា នឹងការអូសទាញឱ្យ មានចិត្ដក្នុងការ ដើរ ឬរត់នោះទេ ការរួមភេទដោយ ចំណាយពេល៣០នាទី ក្នុង១លើក អាចបំលែង ថាមពលការងារ បានរហូតពី១៥-៣៥០គីឡូកាល់ឡូរី តែ ក៏អាស្រ័យទៅលើថា សកម្មភាព នាពេលនោះវាមាន សន្ទុះក្លៀវក្លាប៉ុនណា ដែរ ។ រយៈពេលនៃការរួម ភេទខាងលើនេះស្មើនឹងការហាត់ ប្រាណដោយឈានជើងញាប់ៗ ឬ ហាត់ប្រាណដោយ រត់ត្រុកៗ ប្រមាណ៣០នាទី ។
យើងជឿថា ការហាត់ប្រាណដូច បានពោលមកខាងលើ នេះវាគ្មានភាពស្រណុកស្រួល ស្មើ នឹងការរួមសិចនៅលើគ្រែនោះទេ ។ ដូច្នេះអ្វីដែលយើងបាន ពោលរៀប រាប់មកពីខាងលើ អ្នកអាចយកទៅ សាកល្បងបានហើយ ប្រសិនបើមួយសប្ដាហ៍ អាចឈានដល់ទៅ៥ដង គឺប្រាកដជាអាចដុត កម្លោចថាមពល ឬអាចបំលែង ថាមពលបានរហូត ដល់ពី ១៥០០-១៦០០គីឡូកាលឡូរី ដែលតួលេខនេះ មិនមែនតិចតួចនោះទេ ។
តែទោះយ៉ាង នេះក្ដីទាំងអស់នេះ ក៏អាស្រ័យទៅលើថា តើនរណាជាអ្នកផ្ដើមមុន ប្រសិនបើ បានកាន់តែច្រើនកាន់តែល្អ ហើយ អ្វី ដែលមិនគួរភ្លេចនោះ គឺគួរគិត ដល់សុខភាពផងដែរ ប្រសិនបើ ស្ថានភាពរាងកាយ មិនអំណោយ ផលទេ គួរតែប្រយ័ត្ន ពីគ្រោះថ្នាក់ផងដែរ៕
0 comments