ភ្នំពេញ ៖ ហេតុការណ៍រថយន្ត ដឹកដីគាំងរ៉ូទីលចង្កូត ពេលចុះផ្លូវចំណោត បណ្តាលឲ្យជ្រុលទៅបុករថយន្ត ពីរគ្រឿង រងការខូចខាតយ៉ា
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើង កាលពីរសៀលម៉ោង ៤រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចជិត សាលាសង្កាត់ផ្សារដើមថ្កូវ ជិតរង្វង់មូលផ្សារដើមថ្កូវ តាមបណ្តោយផ្លូវ ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
រថយន្តបង្កជារថយន្តដឹកខ្សាច់ម៉ាក ហ្វ៊ុយហ្ស៊ូ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0084 ជាប្រភេទ រថយន្តដឹកដី និងខ្សាច់ របស់ក្រុមហ៊ុន ឆេង គង់ អ្នកបើកបរឈ្មោះ ណុល ចាន់រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុនម្តុំ អូរបែកក្អម។ ចំណែករថយន្តពីរគ្រឿងដែលរងកាខូចខាត មួយគ្រឿងម៉ាកតូយូតា កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2K-2453 និងមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-2069 រថយន្តទាំងពីរគ្រឿងនេះ ជារថយន្តចត នៅស្ងៀមក្នុងការ៉ាស់។
តាមការឲ្យដឹងពីសមត្ថកិច្ច ដែលបានឃើញហេតុការណ៍ និយាយថា ដំបូងឃើញ រថយន្តបែនមានដឹកដី ខ្សាច់់ពេញ បានបើកបរតាមបណ្តោយ ផ្លូវ២៧១ ដែលដឹកខ្សាច់ មកពីម្តុំក្បាលថ្នល់ ឆ្ពោះទៅការដ្ឋាន សំណង់ នៅជិតវត្តមហាមន្រ្តី លុះមកដល់ផ្លូវចុះមករង្វង់មូលផ្សារដើមថ្កូវ រថយន្តគាំងចង្កូតទាញលែងវិល បណ្តាលឲ្យជ្រុលទៅ បុករថយន្តចត ស្ងៀម នៅក្នុងការ៉ាស់ លាងរថយន្តពីរគ្រឿង ឲ្យរងការខូចខាត យ៉ាងដំណំ។
បើតាមសំដីអ្នកបើកបរ រថយន្តបែនដឹកដី និយាយប្រាប់ សមត្ថកិច្ចថា រូបគាត់បើកបររថយន្ត មួយគ្រឿងនេះ យូរឆ្នាំមកហើយ មិនដែលមានកើតហេតុ អាក្រក់ដូចពេលនេះទេ កន្លងមក រូបគាត់តែងថែរក្សារថយន្ត ដែលកំពង់ប្រើប្រាស់មិនឲ្
អ្នកបើករថយន្តបែ
0 comments