Monday, September 16, 2013

និស្សិត​បរទេស​ស្រាត​កណ្តាលផ្លូវ​ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ​

ហៃ​គូ៖ តាម​សារព័ត៌មាន​បរទេស​កាល​ ពីថ្ងៃ​ចន្ទ​ម្សិលមិញ បានបង្ហាញ​នូវ​រូបភាព​ជាច្រើន​សន្លឹក នៃ​សកម្មភាព​និស្សិត​ប្រុស​ស្អាត​ម្នាក់​បាន​ទៅ​អង្គុយ​នៅ​កណ្តាលផ្លូវ​ហើយ​ ស្រាត​ខោអាវ បង្ហាញ​កេរ្តិ៍ខ្មាស​សាធារណជន​ក៏ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ​តែម្តង​។
​ ​ ​ហេតុការណ៍​និស្សិត​រូប​ស្អាត​អង្គុយ​ស្រាត​បង្ហាញ​រូបអាក្រាត​កាយ​ដាក់​ អ្នកធ្វើដំណើរ​នេះ បានកើត​ឡើង​នៅ​កណ្តាលផ្លូវ​ចំណុច​ភ្លើងស្តុប​មួយ​នៃ​ក្រុង​ហៃ​គូ នៃ​ខេត្ត​ហៃ​ណាន​ភាគ​ពាយព្យ​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣​ថ្មីៗ​នេះ​។​
​ ​និស្សិត​រូបនេះ​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ បានចាប់ផ្តើម​អង្គុយ​កណ្តាលផ្លូវ រួច​បាន​សម្រាត សម្រូត​ខោ ដោះអាវ​ចេញ​ជា​បន្តបន្ទាប់​រហូត​នៅ​ខ្លួន​ទទេ រួច​ធ្វើ​កាយវិការ​ដាក់​នារីៗ​ថែមទៀត ផង ប៉ូលិស​ក៏​មក​ចាប់​ដាក់​ខ្នោះ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ត​៕ ​




ប្រភពអត្ថបទពី៖វាល​ឥន្ទ្រី
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top