នៅចុងសប្តាហ៍មុននេះ នៅរដ្ឋកូឡូរ៉ាដូ បានទទួលរងគ្រោះដោយព្យុះយ៉ាងខ្លាំងក្លា ហើយការជម្លៀសប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ រួមមានឧទ្ធម្ភាគចក្រក៏បានធ្វើឡើងផងដែរ។
សូមរំឭកថា អំឡុងខែមិថុនា ជាប្រវត្តិសាស្ត្រទីមួយហើយសម្រាប់ប្រជាពលរដ្ឋអាមេរិក ដែលរស់នៅក្នុងរដ្ឋ កូឡូរ៉ាដូ ដោយ ភ្លើងឆេះព្រៃកើតឡើងហើយបានបន្តឆាបឆេះលំនៅឋាន ៤៧៣ ខ្នង។ ក្រុមជួយសង្គ្រោះបានព្យាយាម បន្លត់អគ្គិភ័យ ដោយប្រើពេលរហូតដល់ទៅពីរថ្ងៃ ។របាយការណ៍ កន្លងទៅនេះបានបញ្ជាក់ថា មនុស្ស ពីរនាក់បានបាត់បង់ជីវិត និងជាង ១០០០ នាក់បានរងផលប៉ះពាល់ និង ខូចខាតទ្រព្យសម្បត្តិ។
កាលពីខែឧសភា ប្រជាជនក្នុងតំបន់មួយចំនួននៅរដ្ឋកូឡូរ៉ាដូ វ៉ាយអូមីង និងសៅដាហ្គោតា ត្រូវប្រឈមមុខផលវិបាកពីការធ្លាក់ព្រិល ដោយសារអាកាសធាតុត្រជាក់ធ្លាក់ព្រិលខុសរដូវ ខណៈពេលនៅទីក្រុងមួយ ក្នុងរដ្ឋសៅដាហ្គោតា មានព្រិលធ្លាក់នៅក្នុងខែឧសភា គឺជាលើកដំបូងក្នុងអំឡុងពេល៣៧ឆ្នាំកន្លងមក។ សូមមើលទិដ្ឋភាពព្យុះកំណាចដែលបានបោកបក់នៅបណ្តារដ្ឋនានានៅ អាមេរិក នៅពេលថ្មីៗនេះ ៕
ប្រភព៖វាលឥន្ទ្រី
0 comments