ប្រភព៖ដើមអំពិល
ភ្នំពេញ ៖ សេចក្ដីរាយការណ៍ពីអាជ្ញាធរ ខណ្ឌចំការមន បានឱ្យដឹងជំហានដំបូងថា
មន្ដ្រីរបស់ខ្លួនបានទទួលព័ត៌មានថា មានប៊ីដុងមួយ
ដែលបានផ្លុងចោលនៅជិតវិមានរដ្ឋសភា ដោយនៅក្នុងប៊ីដុងនោះ មានជាតិម្សៅ
ដែលគេសង្ស័យថា ម្សៅមានជាតិផ្ទុះ ។ សមត្ថកិច្ចពាក់ព័ន្ធបានធ្វើដំណើរទៅដល់
កន្លែងកើតហេតុនោះហើយ ដើម្បីពិនិត្យស្វែងរកការពិតថា តើម្សៅនោះ
ជាប្រភេទម្សៅធម្មតាឬម្សៅមានជាតិផ្ទុះ ។
មន្ដ្រីខណ្ឌចំការមន ដែលនិយាយក្នុង
លក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់មជ្ឈ
មណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃសុក្រទី១៣ ខែកញ្ញា នេះថា
បុគ្គលិកថែសួន របស់ខណ្ឌចំការមន ត្រូវបានក្មេងរើសអេតចាយម្នាក់
បានទៅរាយការណ៍ប្រាប់ពួកគេថា ក្មេងនោះ បានប្រទះឃើញប៊ីដុងមួយ
ដោយនៅក្នុងនោះមានផ្ទុះម្សៅ ប៉ុន្ដែមិនបានប្រាប់ថា ម្សៅយ៉ាងម៉េចទេ ។
ក្រុមអ្នកថែសួន ក៏បានទៅពិនិត្យ
ហើយបានឃើញម្សៅដូចក្មេងរើសអេតចាយនោះប្រាប់មែន
រួចហើយពួកគេក៏បានរាយការណ៍មកថ្នាក់ខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធ ។ ឥឡូវនេះ
មន្ដ្រីពាក់ព័ន្ធ ក៏ដូចជាកម្លាំងមានសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ
ហើយកំពុងពិនិត្យទៅលើម្សៅនោះ ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ព្យាយាម ធ្វើសេចក្ដីរាយការណ៍បន្ថែមទៀតនៅពេលក្រោយ ៕
0 comments