កាលពីវេលាម៉ោង២ និង ៣០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ គេឃើញក្រុមអធិការកិច្ច ចម្រុះដឹកនាំដោយលោកអភិបាលក្រុងសិរីសោភ័ណ្ឌដោយមានការចូលរួមពី សំណាក់មន្ត្រី អនុប្រធានធម្មការ និង សាសនា បានចុះទៅដល់វត្តខ្លាកូនចាស់ ដែលស្ថិតនីភូមិ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីប្រមូលលោកសង្ឃដែលស្នាក់នៅបែប អនាធិបតេយ្យគ្មានការអនុញ្ញាត ហើយនាំគ្នាផឹកជាតិស្រវឹងពេលយប់ពេញវត្ត។
គួរ
រំលឹកថាកន្លងទៅនៅក្នុងវត្តខ្លាកូនចាស់នោះគឺមានលោកសង្ឃចំនួន៣៤
អង្គ ទាំងចៅ អធិការវត្តទៀតផង។ លោកសង្ឃទាំង
នោះភាគច្រើនគឺគ្មានការទទួលស្គាល់ពីអាជ្ញាធរពីមន្ត្រី
ធម្មការខេត្តនោះទេ
ហើយក្រុមព្រះសង្ឃទាំងនោះបាននាំគ្នាធ្វើខុសពីវិន័យសង្ឃ
ហើយបង្កអោយ
ពុទ្ធបរិស័ទចំណុះជើងវត្តមានការភ័យខ្លាចរហូតមិនហ៊ាននាំគ្នាទៅធ្វើ
បុណ្យនៅទៅនោះទៀតផង។
ដោយសារគេឃើញសង្ឃមួយចំនួនដែលគេចាត់ទុកថាជាសង្ឃអនាធិបតេយ្យបាននាំ
គ្នាបរិភោគ បានពេលយប់ ហើយសេពគ្រឿងញៀន ផឹកស្រា លេងស្រី បែបអនាធិបតេយ្យ
ពេញក្នុងវត្តជាហូរ ហែ។ បើទោះជាចៅអធិការដេញចេញបែបណាក៏ដោយ
ក៏គ្មានសង្ឃអង្គណាស្តាប់នោះទេ។
ព្រះចៅអធិការវត្តខ្លាកូនដែលមានព្រះនាមហៅថា ហឿ អ៊ី ព្រះជន្ម
៧៨ព្រះវស្សា បានរៀបរាប់ថា
ក្នុងភាពអនាធិបតេយ្យខាងលើនេះគឺពិតជាមានមែន
តែព្រះចៅអធិការក៏បានទៅរាយការណ៍ជូនចៅសង្កាត់ និង ប៉ូលិសប៉ុស្តិ៍
ប៉ុន្តែមន្ត្រីប៉ូលិសឆ្លើយថាចាំអោយកំលាំងទៅចាត់ការ។
ព្រះចៅអធិការ បានបន្តថា
ឥឡូវនេះលោកឯកភាពអោយជ្រើសរើសសំរេចយកសង្ឃ១២អង្គ បូករួមទាំងព្រះចៅ
អធិការវត្តផងអោយគង់បន្តនៅក្នុងវត្តនេះតទៅទៀត
ប៉ុន្តែក្រៅពីនេះគឺសុំប្រគល់ទៅអោយអាជ្ញាធរ និង ប៉ូលិសទាំងអស់
ចាប់ផ្សឹកវិញទៅតាមគោលការណ៍សំរេចរបស់គណៈកម្មការចម្រុះតែមម្តង។
គ្រាន់តែ
លឺព្រះចៅអធិការរាយការណ៍ជូនដល់ក្រុមគណៈកម្មការនោះភ្លាម
ក៏ស្រាប់តែមាន សង្ឃខ្លះវិចបង្វិចរត់កាត់ភ្នំខ្លាកូន
ខ្លះទៀតហៅម៉ូតូជិះ និង ខ្លះទៀតរង់ចាំអោយចៅអធិការវត្តផ្សឹក
តាមសម្រួល។ លោក លួស សោភា អភិបាលរងក្រុងសិរីសោភ័ណ្ឌបានបញ្ជាក់ថា
ចាប់ពីពេលនេះ ទៅសង្ឃដែលចម្រាញ់ទុកចំនួន១២អង្គនោះ
គឺស្ថិតក្នុងការត្រួតពិនិត្យ និង ស៊ើបអង្កេតពីសំណាក់អាជ្ញាធរ និង
មន្ត្រីធម្មការ
ហើយលោកនឹងរៀបចំបង្កើតអោយមានរចនាសម្ព័ន្ធនានាដូចវត្តដទៃទៀត
ឡើងវិញដើម្បីស្តាមុខមាត់វត្តនេះអោយមានជំនឿគាំទ្រពីពុទ្ធបរិស័ទ
វិញ៕
ប្រភពពី៖KPT-News
ប្រភពពី៖KPT-News
0 comments