ប្រភព៖Lookingtoday
ចិន : ប្រភពព័ត៌មានពីគេហទំព័ររបស់ចិនមួយបានផ្សាយថា
ស្ត្រីម្នាក់ដែលរស់នៅ តំបន់ភាគខាងជើង ប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់
មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងត្រូវបានពស់ ដែលត្រាំស្រាអស់រយៈពេល
៣ខែទៅហើយនោះបានខាំនាង។
នេះជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានកើតឡើងនៅក្នុងខេត្ត Heilongjiang
ពេលដែលស្ត្រី ឈ្មោះ Liu បានបើកដបស្រាបន្ថែមជាតិអាល់កុល ស្រាប់តែពស់ហក់
ចេញមកខាំដៃរបស់នាង។ Liu និយាយថា នាងបានទិញពស់កាលពី ខែមិថុនា
ហើយដាក់វាចូលក្នុងដបត្រាំស្រា ដើម្បីធ្វើជាស្រាថ្នាំពស់
សម្រាប់ព្យាបាលជំងឺសន្លាក់៕
0 comments