ភ្នំពេញ៖ប្រភពព័ត៌មានពីខេត្ត
ឧត្តរមានជ័យ ឱ្យដឹងនៅថ្ងៃ អាទិត្យទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នេះថា គ្រាប់មីន
ចំនួន ៥០១គ្រាប់ ដែលបន្សល់ទុកពីសម័យសង្រ្គាម ត្រូវបានប្រជាពលរដ្ឋ
រកឃើញនៅក្នុងព្រៃ ក្នុងចំណុចផ្លូវពីភូមិទន្លេស ទៅតាក្របី
ស្ថិតនក្នុងភូមិទន្លេស ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោក ស ថាវី អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ បានជំរុញឲ្យសមត្ថកិច្ចជំនាញ ឱ្យធ្វើការដោះគ្រាប់មីន ឱ្យបានឆាប់រហ័យបំផុត ។ព្រមគ្នានេះ ក្រុមស៊ីម៉ាក់ ក៏បាន ប្រមូលយកបាននៅគ្រាប់ ដែលមិនទាន់ផ្ទុះទាំងនោះ រួមមាន មីនស្ក ៧៦គ្រាប់ មីនសិបសី ៣១គ្រាប់ គ្រាប់ DK82 ១គ្រាប់ មីនតោន ១គ្រាប់ គ្រាប់ ៦០មីលីម៉ែត្រ ១៩គ្រាប់ គ្រាប់ ១២០មីលីម៉ែត្រ ១គ្រាប់ គ្រាប់ B-40 ៤គ្រាប់ គ្រាប់ ៨២មីលីម៉ែត្រ ១គ្រាប់ ក្បាលគ្រាប់ ៦០មីលីម៉ែត្រ ៧គ្រាប់ គ្រាប់បែក១គ្រាប់ គ្រាប់ ៣៧មីលីម៉ែត្រ ៦គ្រាប់ គ្រាប់កាំភ្លើងយន្ត ៣៥០គ្រាប់ ៕
_____________________
ប្រភពអត្ថបទ៖ដើមអំពិល
0 comments