បុរសប្តូរភេទលាក់ឈ្មោះនេះបានសម្រាលទារកប្រុសម្នាក់នៅសង្កាត់ ក្រីក្រ Neukoellin Berlin អាល្លឺម៉ង់ ។ ហេតុតែគេសម្រាលកូននៅផ្ទះ ព្រោះមិនចង់ឲ្យមន្ទីរពេទ្យកត់ត្រាពីតួនាទីជាមាតារបស់គេ ។ នេះជាសំណូមពរផ្លូវច្បាប់តម្រូវនៅអាល្លឺម៉ង់ ។
បុរសរូបនេះបាន ប្រើវិធីជំនួសអ័រម៉ូន ក្នុងរយៈពេលច្រើនឆ្នាំដើម្បីប្តូរភេទ តែនៅតែរក្សាប្រដាប់បន្តពូជស្ត្រី ។ ពត៌មានលំអិតអំពីអ្នកផ្តល់មេជីវិតក៏ដូចទំនាក់ទំនងរវាងអ្នកផ្តល់ ឲ្យ និងអ្នកទទួលក៏ត្រូវបានលាក់ជិត ព្រោះឪពុកចង់ការពារកូនប្រុសរបស់ខ្លួនផុតពីការតាមប្រមាញ់របស់ម នុស្សគ្រប់គ្នា ។ តាមរយៈនោះទារកកើតមកគ្មានម្តាយ មានតែឪពុក ។
អ្នកនាំពាក្យនៅស្ថាប័នមហាផ្ទៃព្រឹទ្ធសភាអាល្លឺម៉ង់និយាយថា "អ្នកលាក់មុនចង់បង្ហាញវត្តមានដូចជាមាតាម្នាក់ដោយគ្រាន់តែចង់ ធ្វើជាឪពុកតែម្នាក់ឯង និងសំណូមពរត្រូវបានគោរពសិទ្ធិឯកជន" ។ ក្រៅពីនេះឪពុកក៏សំណូមពរបានលាក់ជិតភេទទារកតែរដ្ឋអំណាចមិន អនុញ្ញាត និងប្រកាសថា នោះជាទារកប្រុស ។ តាមប្រភពពត៌មានជាច្រើន រដ្ឋអំណាចអាល្លឺម៉ង់ នឹងតាមដានតឹងរ៉ឹងផ្លូវចិត្តកុមារ ក្នុងករណីនេះតាំងពីពេលត្រូវបានបដិសន្ធិរហូតដល់ពេលពេញវ័យ ។
មុន នោះ នៅឆ្នាំ២០១១ តុលាការជាន់ខ្ពស់នៅអាល្លឺម៉ង់ប្រកាសថា ពួកអ្នកប្តូរភេទមិនចាំបាច់ត្រូវប្តូរឬកម្ចាត់ប្រដាប់បន្តពូជ របស់ខ្លួនដើម្បីបានទទួលស្គាល់ភេទថ្មី ។ នោះជាមូលហេតុដែលឪពុករបស់ទារកនៅប្រដាប់បន្តពូជស្ត្រីតែនៅតែ ត្រូវបានទទួលស្គាល់ជាមនុស្សប្រុស ។
ប្រភពអត្ថបទពី៖CEN
វេជ្ជបណ្ឌិត Tobia Pottek នៅមន្ទីរពេទ្យ Asklepios West នៅ Hamburg
ឲ្យដឹងថា ៖ "សូម្បីតែពេលស្ត្រីម្នាក់ចង់រស់នៅដូចជាបុរស
ប្រើអ័រម៉ូនដើម្បីចិញ្ចឹមពុកមាត់ នៅតែអូវែ
និងស្បូននោះក៏នៅតែអាចមានគភ៌បាន" ។
នេះជាករណីដំបូងនៅ ទ្វីបអឺរ៉ុប ដែលទារកម្នាក់ត្រូវបានបង្កើតពីមនុស្សប្តូរភេទ ។ មុននោះនៅអាមេរិកមានករណីលោក Thomas beatie បុរសប្តូរភេទម្នាក់ បង្កើតបានកូន៣នាក់ សព្វថ្ងៃទាំង៤នាក់សុទ្ធតែមានសុខភាពល្អ ៕M
នេះជាករណីដំបូងនៅ ទ្វីបអឺរ៉ុប ដែលទារកម្នាក់ត្រូវបានបង្កើតពីមនុស្សប្តូរភេទ ។ មុននោះនៅអាមេរិកមានករណីលោក Thomas beatie បុរសប្តូរភេទម្នាក់ បង្កើតបានកូន៣នាក់ សព្វថ្ងៃទាំង៤នាក់សុទ្ធតែមានសុខភាពល្អ ៕M
0 comments