Sunday, September 15, 2013

រលួយជើង ដោយសារតែពាក់ស្រោមជើងទទឹក ពីថ្នាំបំបាត់ក្លិនស្អុយ

បុរសម្នាក់ទទួលរងការឈឺចាប់ ដោយសាររលួយជើងគួរឲ្យខ្លាច បន្ទាប់ពីគាត់ប្រើថ្នាំបំបាត់ក្លិនស្អុយ បាញ់ទៅលើស្រោមជើង និងស្បែកជើង ដែលបណ្ដាលឲ្យវាសើម រួចបន្តប្រើប្រាស់វា។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះរូបនេះ មានអាយុ ៤៣ឆ្នាំ រងរបួសដោយសារតែ ពាក់ស្រោមជើងទទឹក ក្នុងស្បែកជើង ក្រោយពីចេញពីក្រៅផ្ទះ។ រយៈពេលមួយម៉ោង ក្រោយមក គាត់មានអារម្មណ៍ថាឈឺចាប់ជើង នៅពេលដែលគាត់ដោះ ស្បែកជើង និងស្រោមជើងចេញ គាត់បានប្រទះឃើញ ស្បែករបស់គាត់ បានជ្រុះចេញពីជើង ហើយសាច់ ប្រែក្លាយទៅជាពណ៌ខ្មៅ។
ថ្នាំបំបាត់ក្លិនស្អុយនោះ ចាប់ផ្ដើមចុះត្រជាក់លឿនណាស់ នៅពេលដែលប៉ះជាមួយនឹងស្បែក វាអាចចុះពី ២៥ដឺក្រេសេ ទៅ -២៥ដឺក្រសេ។ ថ្នាំនេះវាមិនបានប៉ះពាល់ខ្លាំង នៅអាកាសធាតុធម្មតាខាងក្រៅនោះទេ តែវាមិនប្រត្តិកម្មខ្លាំង នៅពេលដែលដាក់វានៅជាប់ស្បែកយូរ ដូចជាបុរសម្នាក់នេះជាដើម។
ក្រោយពីប្រទះឃើញជើងរបស់គាត់ រងរបួសធ្ងន់គួរឲ្យខ្លាច គាត់ក៏បានទៅដល់មន្ទីរពេទ្យ Ninewells ដើម្បីធ្វើការពិនិត្យ និងវះកាត់។ លោកវេជ្ជបណ្ឌិតក៏បានផ្ដាំផ្ញើរផងដែរថា សូមបងប្អូនទាំងអស់ ប្រុងប្រយ័ត្នជាមួយនឹង ការប្រើប្រាស់ថ្នាំបំបាត់ក្លិនជើង ប្រភេទ Spray បាញ់។
តើប្រិយមិត្តធ្លាប់ជួបប្រទះករណីបែបនេះពីមុនដែរ ឬ ទេ?

_______________
ប្រភព៖ខ្មែរឡូត
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top