Thursday, September 12, 2013

ក្មេងប្រុស​អាយុ​៥​ឆ្នាំ ចេះ​បើក​យន្តហោះ​

​ក្មេងប្រុស​ចិន​ម្នាក់​អាយុ​៥​ឆ្នាំ បាន​ក្លាយជា​មនុស្ស​ក្មេង​បំផុត​ដែល​អាច​បើក​យន្តហោះ​ធុន​ស្រាល​ដោយ​គ្មាន​ ជំនួយ​ពី​អ្នកផ្សេង នេះ​បើ​យោងតាម​ឪពុក​របស់​វា​។​

​ក្មេងប្រុស​នេះ​ ឈ្មោះ He Yide ហៅ Duoduo បានបញ្ចប់​ការបើក​យន្តហោះ​រយៈពេល​៣៥​នាទី​នៅ​ពីលើ​សួនសត្វ​ក្នុង​ទីក្រុង​ ប៉េកាំង កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

លោក​He Liesheng ដែល​ជា​ឪពុក​របស់​ក្មេង​នេះ បាន​ហ្វឹកហ្វឺន​កូន​របស់​គាត់​យ៉ាង​តឹងរឹង ដោយ​បង្ខំ​ក្មេងប្រុស​នេះ​ឲ្យ​ហាត់ប្រាណ​និង​លេង​នៅ​ទីវាល​ដែល​មាន​ព្រិល​ ទឹកកក និង​បង្ខំ​ឲ្យ​ក្មេង​នេះ​ជិះ​ទូក​នៅ​សមុទ្រ​តែម្នាក់ឯង​ទៀតផង​។​

​ លោក​He Liesheng បាន​បង់​ប្រាក់​ចំនួន​៣០.០០០​យ័ន​(៣.១០០​ផោន​)​សម្រាប់​ការហ្វឹកហាត់​ កូនប្រុស​របស់​គាត់​ក្នុង​ការរៀន​បើក​យន្តហោះ​នេះ ហើយ​និយាយ​ថា​គាត់​នឹង​ទាក់ទង​ជាមួយ​អង្គការ​កំណត់ត្រា​ប្លែកៗ​ពិភពលោក​ (Guinness Book) ដើម្បី​បង្ហាញ​អំពី​ភាពក្លាហាន​និង​ការចេះ​បើក​យន្តហោះ​របស់​កូន​គាត់​នេះ​។ ​

ប៉ុន្តែ យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​China's People Day បានឲ្យដឹងថា មាន​អ្នក​បើក​យន្តហោះ​ម្នាក់​ផ្សេងទៀត​នៅ​​ជាមួយ​ក្មេង​ប្រុស​នេះ​នៅលើ​ យន្តហោះ​នេះ ប៉ុន្តែ​ថា​បុរស​ជា​អ្នកបើក​យន្តហោះ​ម្នាក់​នោះ​គឺ​គ្រាន់តែ​ចាំ​ត្រួត​មើល​ ការបើក​យន្តហោះ​របស់​ក្មេង​នេះ​តែប៉ុណ្ណោះ​៕

ប្រភពអត្ថបទ៖CEN






Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top