ក្រោយពេលទទួលរងការរិះគន់ខ្លាំងៗពីមហាជនមក
ថ្ងៃនេះប្រធានបទលួចចំលងស្ទីលបរទេសរបស់ កុរណា ពេជ្រ
នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ
បន្ទាប់ពីលោកបានបកស្រាយប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយនៅ
ថ្ងៃទី១២ កញ្ញា។
អ្នករស់នៅ និងធ្វើការនៅប្រទេសថៃ
បាននាំគ្នាភ្ញាក់ផ្អើលនៅក្រោយពេលឃើញ ជនជាតិថៃ អ្នកលេង ហ្វេសប៊ុក
យកបទចំរៀងថ្មិរបស់លោក កុរណា ពេជ្រ បទ «ចប់» យកទៅ Post
និងប្រើពាក្យជេរប្រមាថខ្លាំង ដោយអះអាងថា បទចំរៀងនេះ
ត្រូវបានចំលងចេញពីចំរៀងដើមរបស់ថៃ។
លោកករុណា ពេជ្របាននិយាយប្រាប់ភ្នំពេញប៉ុស្តិ័ថា «ការពិតខ្ញុំសប្បាយចិត្តណាស់
ដែលបានកើតមកជាខ្មែរ ប៉ុន្តែខ្មែរហេតុអ្វីមិនចេះសាមគ្គីគ្នា
ដឹងតែពីរិះគន់ ធ្វើនេះក៏ខុស ធ្វើនោះក៏ខុស
ខ្ញុំបានដើរច្រើនប្រទេស មានចិន អាមេរិក អូស្ត្រាលី វៀតណាម ថៃ
ក៏មានការចម្លងវប្បធម៌ពីប្រទេសដទៃដែរ តែប្រជាជនគេ បើទោះ
បីជាដឹងថា តារាសិល្បៈ គេលួចចម្លង យ៉ាងណាក៏ដោយ ក៏គេមិននិយាយដែរ
ព្រោះបើគេនិយាយក៏ជាការអាប់ឱនដល់អ្នកនិយាយនោះដែរ
មិនដូចខ្មែរទេ កុំឃើញអ្វីមួយ គឺរិះគន់រហូត ខ្ញុំឆ្ងល់ណាស់»។
ទោះជាយ៉ាងនេះក្តី មហាជននៅតែមិនពេញចិត្តនិងការបកស្រាយរបស់លោក
ករុណា ពេជ្រ ដដែល ហើយគេបាននាំគ្នាចំលងសម្តីរបស់លោកទៅ Post ក្នុង
ហ្វេសប៊ុក និងទទួលបានការចុចចែករំលែក និង Comment ជាច្រើន
ដែលភាគច្រើននៃ Comment គឺមិនសូវជាល្អសម្រាប់លោក ករុណា
ពេជ្រនោះទេ។
ចុចទីនេះដើម្បីទស្សនាបទចំរៀងទាំងពីរបទ ដែលសង្ស័យថាបានចំលង
គួររំលឹកថា មហាជននាំគ្នារិះគន់ខ្លាំងៗ បន្ទាប់ពីបានទស្សនា
បទចំរៀងវីដេអូថ្មីមួយរបស់ផលិតកម្មថោនគឺបទ «ចប់» ដែលច្រៀងដោយ លោក ករុណា
ពេជ្រ មានភាពស្រដៀងគ្នាទៅនឹងបទចំរៀងវីដេអូរបស់ថៃមួយចំណងជើងថា
«កិនត័ប» និងបទ «โกรธไหลย้อน» ដែលសង្ស័យថា បានចំលងក្បាច់រាំ
និងស្ទីលសំដែងផងដែរ។
តែទោះជាបែបនេះក្តី ក្នុងកំឡុងពេលសិល្បះខ្មែរកំពុងត្រូវការធនធាន
ដើម្បីបណ្តុះថ្មី
ដូច្នេះការចំលងពីបរទេសដើម្បីបំរើមហាជនគឺមិនអាចជៀសផុតនោះទេ
នេះជាមតិរបស់អ្នកជិតស្និទ្ធឹនិងសិល្បះ៕
ប្រភពពី៖នាវា
0 comments