Friday, September 13, 2013

ម្តាយ​ចាក់​កូ​ន​ប្រុស​ដល់ស្លាប់ ព្រោះតែ​រឿង​ការ៉េម​

ប្រភព ៖Lookintoday

ឈីកាហ្គោ:  ប៉ូលីសនៅក្នុង ប្រទេសឈីកាហ្គោ បានរាយការណ៍ថា ហេតុការណ៍មួយបាន កើតឡើងនៅក្នុង ប្រទេសមួយនេះគឺ ស្ត្រីជាម្តាយក្មេង ប្រុសជំទង់ម្នាក់ បានលើកដៃចាក់ សម្លាប់កូនប្រុស អាយុ ១៧ឆ្នាំ របស់ខ្លួនដោយសារតែ កំហឹងរឿងស៊ី ការ៉េមតែប៉ុណ្ណោះ។
Robin Erwin អាយុ៣១ ឆ្នាំ ជាម្តាយរបស់ Diontae Erwin ពួកគេរស់នៅក្នុងភូមិ Sauk ត្រូវបានអ្នក ជិតខាងនិយាយថា បានឃើញអ្នកទាំងពីរ មានជម្លោះជាមួយគ្នា ក្រោយមកស្ត្រី ជាម្តាយបានកាន់ កាំបិតក្នុងដៃហើយ បានចាក់ទៅលើ កូនប្រុសត្រូវត្រង់ចង្កេះនិងបន្ទាប់មកចាក់ចំ បេះដូងរបស់ Diontae ស្លាប់តែម្តង។
ប៉ូលីសកំពុងស៊ើបអង្កេត បន្ថែមលើរឿងនេះ ដោយសារ ហេតុផលដែលស្ត្រី ជាម្តាយលើកឡើងមិនត្រូវ បានគេជឿថាព្រោះតែ រឿងការ៉េមនោះ។ Robin Erwin ត្រូវបានធានាខ្លួន ដោយបង់ប្រាក់ចំនួន ៧៥ ម៉ឺនដុលា្លរ ៕



Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top