Thursday, September 5, 2013

ភ្នំភ្លើង​ដ៏ធំ​ជាងគេ​បំផុត របស់​ពិភព​លោក នៅ​ក្រោម​មហា​សមុទ្រ ប៉ាស៊ីហ្វិច

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ភ្នំភ្លើងដ៏ធំជាងគេបំផុតរបស់ពិភពលោក ត្រូវបានគេប្រកាសថា មានទីតាំងនៅក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិច។
ក្រុមអ្នកភូមិវិទ្យានៅ មហាវិទ្យាល័យ ហ៊ូស្តុនបាននិយាយថា ភ្នំភ្លើងឈ្មោះ Tamu Massif ដែលជាភ្នំភ្លើងដែលធំជាងគេបំផុត នៅលើភពផែនដី ក៏ប៉ុន្តែមានទំហំតូចជាងភ្នំភ្លើង Olympus Mons ដែលស្ថិតនៅលើភពអង្គារ។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា នេះគឺជាភ្នំភ្លើងមួយប្រភេទ ដែលមិនត្រូវបានគេស្គាល់ឈ្មោះពីមុនមក។ វាត្រូវបានក្រុមអ្នកភូមិវិទ្យា បានប៉ាន់ស្មានថា វាមានទទឹងប្រវែង ៦៥០គីឡូម៉ែត្រ ក៏ប៉ុន្តែមានកំពស់តែ ៤គីឡូម៉ែត្រតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត Tamu ធ្លាប់បានផ្ទុះឡើងកាលពី ១៤៤ លានឆ្នាំមុន ហើយចាប់តាំងពីនោះមក មិនត្រូវបានគេចាប់អារម្មណ៍ឡើយ៕


ប្រភពពី៖Lookingtoday
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top