កាលីហ្វញ៉ាៈ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក
បាននិយាយថា សម្រាប់អ្នកដែលគេង នៅពេលយប់ មិនបានគ្រប់គ្រាន់ គួរតែទទួលទាន
អាហារសម្រន់បន្ថែម ដោយនៅក្នុងនោះ រួមមាន ប៊ើហ្គើ មានចៀន ដំឡូងចៀន ភីហ្សា
ដើម្បីធ្វើការផ្លាស់ប្តូរ សកម្មភាពនៅក្នុង ខួរក្បាលដោយវា ត្រូវបានរងគ្រោះ
ដោយសារ ការទទួលទាន ដំណេកមិនគ្រប់គ្រាន់។
ក្រុមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ នៃរដ្ឋកាលីហ្វញ៉ា
បានធ្វើការពិនិត្យអំពី ជំរើសអាហារ របស់ប្រជាជន ដែលរស់នៅទីនោះ
ព្រមទាំងធ្វើការប៉ាន់ស្មាន អំពីសកម្មភាពរបស់ ខួរក្បាលបន្ទាប់ពី ការគេងបាន
ពេញមួយយប់ និងការមិនបានគេង។
ការសិក្សាដែលត្រូវ បានចេញផ្សាយ នៅក្នុងសៀវភៅទស្សនាវដ្តី
កិច្ចសន្ទនាធម្មជាតិ បានរកឃើញថា មនុស្សភាគច្រើនបាន ជ្រើសរើសអាហារបែប
រហ័សទាន់ចិត្ត បន្ទាប់ពីការគេង មិនបានគ្រប់គ្រាន់ក្នុងមួយយប់
ដោយវាបានធ្វើឲ្យ សកម្មភាពនៃខួរក្បាល មានការចុះខ្សោយ។
ដោយឡែក ចំពោះ អ្នកដែលអាចគេង បានគ្រប់គ្រាន់ ជាប្រចាំអាចមានរបប
ចំណីអាហារប្រសើរជាង អ្នកដែលគេង មិនបានគ្រប់គ្រាន់ ព្រមទាំងអាចធ្វើឲ្យពួកគេ
មានសុខភាពល្អ ប្រសើរឡើង។
ជាមួយគ្នានេះដែរ ការសិក្សាមួយចំនួនបានបង្ហាញថា យុវវ័យមួយចំនួន
ត្រូវការគេង ៧ម៉ោងក្នុងមួយយប់ ក្នុងខណៈពេលដែល អ្នកខ្លះទៀតគេង
៩ម៉ោងក្នុងមួយយប់។ ចំណែកឯកុមារ វិញត្រូវការគេង ៩ ម៉ោងទើប ជាការប្រសើរ៕
0 comments