ដោយឡែកសម្រាប់ឆ្នាំ២០១៣ នេះមានក្រុមហ៊ុនមួយចំនួនទៀតបានបញ្ចេញ និងក្រុមហ៊ុនផ្សេងទៀតក៏កំពុងតែត្រៀមនឹងប្រកាស ចេញទូរស័ព្ទទំនើប ប្រភេទ Phablet នេះដែរ ។ បើនិយាយពីក្រុមហ៊ុនធំៗដែលមិនទាន់បានបញ្ចេញទូរស័ព្ទទំនើប ប្រភេទ Phablet នោះមានដូចជា៖ Apple និង Nokia ជាដើម ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះធ្លាប់មានប្រភពមួយចំនួនបានអះអាងថា ក្រុមហ៊ុនទាំងនេះកំពុងតែមមាញឹក្នុងការងាររចនា ផលិត និងត្រៀមចេញប្រភេទ Phablet រៀងៗខ្លួន ។ ជាក់ស្ដែងកាលពីចុងខែកក្កដា ប្រភពពី WSJ បានរាយការណ៍ថា «Apple ធ្វើការសាកល្បងអេក្រង់ទំហំធំៗសម្រាប់ iPhones និង iPads» មួយវិញទៀតកាលពីដើមខែមិថុនា ឯនោះវិញប្រភពពី Reuters ក៏បានឲ្យដឹងថាដែរថា “Apple ពិចារណាលើគម្រោងផលិត iPhones 4.7 & 5.7-inch និង iPhone តម្លៃ $99″ ។
ជាថ្មីម្ដងទៀតកាលពីថ្ងៃម្សិលមិញប្រភពពីគេហទំព័រ WSJ បានអះអាងថាក្រុមហ៊ុន Apple បានធ្វើការសាល្បងទៅលើទូរស័ព្ទទំនើបខែ្សស្រឡាយ iPhones ដែលមានទំហំអេក្រង់ពី 4.8-inch រហូតដល់ទៅ 6-inch ឯណោះ គឺធំជាងទូរស័ព្ទទំនើប Galaxy Note 3 (5.7-inch) ដែលទើបតែត្រូវបានប្រកាសចេញទៅទៀត ។ សូមបញ្ជាក់ថាភពពីមនុស្សដែលគៀកទៅនឹងគម្រោងរបស់ Apple នោះ ក៏បានបន្ថែមដែរថាទូរស័ព្ទទំនើប iPhones ចំនួនពីរម៉ូដែល ដែល Apple ត្រៀមនឹងបញ្ចេញនៅក្នុងសប្ដាហ៍ក្រោយនេះគឺមិនមានការកែប្រែទំហំ អេក្រង់នោះទេ ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple មិនបានបញ្ចេញមតិអ្វីទេទាក់ទងនឹងចំនុចនេះ ។ កាលពីឆ្នាំ២០១២ ក្រុមហ៊ុន Apple បានបញ្ចេញ iPhone 5 ដែលមានអេក្រង់ធំជាងម៉ូដែលមុនៗបន្តិច ប៉ុន្តែអ្នកវិភាគបានមានប្រសាសន៍ថា ការប្តូរទំហំអេក្រង់តែមួយមុខនោះមិនគ្រប់គ្រាន់ទេ អ្វីដែលក្រុមហ៊ុនត្រូវធ្វើការកែត្រូវមួយទៀតនោះគឺ តម្លៃ ។
បើយោងតាមកាអះអាងរបស់ប្រភពខាងលើ និង សម្ដីរបស់អ្នកវិភាគនោះ ក្រុមហ៊ុន Apple ប្រាកដជានឹងផលិតទូរស័ព្ទទំនើបរបស់ខ្លួនឲ្យបានច្រើនទំហំ និង តម្លៃ ផ្សេងៗគ្នា ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទូរស័ព្ទទំនើបជំនាន់ថ្មីរបស់ Apple សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
ខាងក្រោមនេះជាគំរូ iPhones អេក្រង់ធំៗ៖
ប្រភពពី៖ពពក
0 comments