Monday, September 9, 2013

ចិន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ iPhone 5S

នៅថ្ងៃទី១០ខាងមុខនេះ ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPhone ជំនាន់ថ្មីដែលត្រូវ បានគេរំពឹងទុកថា ជា iPhone 5S រួមជាមួយនឹង មុខងារស្គែនម្រាមដៃ និងអ្វីផ្សេងៗមួយ ចំនួនទៀត ដែលខុសពី iPhone 5។ ដោយឡែកនៅថ្ងៃនេះ សារព័ត៌មានចិន បានចាប់ផ្ដើមធ្វើការ ផ្សព្វផ្សាយនូវ iPhone 5S ដែល Apple នឹងបង្ហាញនៅថ្ងៃស្អែក។
ប្រភពព័ត៌មាន CTechCn បានឲ្យដឹងថា ក្រុមហ៊ុន Apple ពិតជាមាន iPhone 5S មែន ដោយនៅក្នុងនោះ iPhone 5S ប្រើ Chip A7 អេក្រង់៤អ៊ីង កាមេរ៉ាទំហំ ៨មេហ្គាភិចសែល។ បើទោះបីជាយ៉ាង ណាក៏ដោយ ព័ត៌មាននេះ នៅមិនទាន់យក ជាផ្លូវការនោះទេ ព្រោះថាខាងក្រុមហ៊ុន Apple មិនបានប្រកាសថា iPhone ជំនាន់ថ្មីមានឈ្មោះ iPhone 5S។
គួរបញ្ជាក់ផងដែរថា iPhone 5C ដែលគ្រប់គ្នារំពឹងថាជា iPhone  តម្លៃថោកប្រហែលជា មានលក់តែនៅក្នុង ទីផ្សារប្រទេសចិន ចំណែកនៅតាមបណ្ដា ប្រទេសផ្សេងៗ គឺមានលក់តែ iPhone 5S៕

ប្រភពពី៖​ Lookingtoday

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top