វីដេអូឃ្លីប ដែលបានប្រមូលចងក្រងសកម្មភាពគ្រោះថ្នាក់ចរាចរណ៌មួយ ត្រូវបានគេបង្ហោះចូលបណ្តាញសង្គម ហ្វេសបុក បង្ហាញពីគ្រោះថ្នាក់ចរាចរណ៌ដ៏រន្ធត់ៗមួយចំនួន។
វីដេអូឃ្លីបនេះ មិនមែនជាសកម្មភាព គ្រោះថ្នាក់ចរាចរណ៌នៅកម្ពុជាទេ តែវាជាការដាស់ស្មារតីមួយសម្រាប់អ្នកបើកបរគ្រប់រូប ឲ្យមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ ព្រោះគ្រោះថ្នាក់ភាគច្រើនមកពីការមិនប្រុងប្រយ័ត្ន និងការខ្វះអធ្យាស្រ័យ និងមិនគោរពច្បាប់ចរាចរណ៌។
សង្ឃឹមថា បន្ទាប់ពីបានទស្សនាវីដេអូឃ្លីបនេះហើយ លោកអ្នកអាចនិងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរមិនខាន។
«ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៌» ជាប្រសាសន៌របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
0 comments