Monday, August 12, 2013

CNRP ប្រកាសបដិសេធ​​ទាំងស្រុង អំពីលទ្ធផល​ដែល​ប្រកាសដោយ គ.ជ.ប

តាមរយៈគេហទំព័រ ពត៌មានថ្មីៗ បានឲ្យដឹថា គណបក្ស​ សង្គ្រោះ​ជាតិ បដិសេធទាំងស្រុង នូវលទ្ធផល​បោះឆ្នោត ដែល​ប្រកាសដោយ គ.ជ.ប កាលពីព្រឹកថ្ងៃទី ១២ សីហា ២០១៣។

ថ្លែង ប្រាប់​គេហទំព័រ ថ្មីៗ តាមទូរស័ព្ទ លោក យឹម សុវណ្ណ បាននិយាយឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា គណបក្សសង្គ្រោះជាតិ លែង​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុកដាក់​លើកិច្ចការ របស់ គ.ជ.ប ទៀតហើយ ដោយ​លោក​នៅ​តែបញ្ជាក់​ដូចមុនៗ​ថា ស្ថាប័នរៀបចំការបោះឆ្នោតនេះ គ្មាន​ភាព​ត្រឹម​ត្រូវ គ្មាន​ការទទួល​ខុសត្រូវ និង​ធ្វើកិច្ច​ការ របស់ខ្លួន បម្រើឲ្យ តែផលប្រយោជន៍ របស់គណបក្សកាន់អំណាច។

តាមសេចក្តីប្រកាស​របស់ គណបក្សសង្គ្រោះជាតិ​​បានឲ្យដឹងថា ខ្លួននឹងធ្វើ​​សន្នីសីទ​កាសែត​មួយ ក្រោម​ប្រធានបទថា «ជំហរ​របស់គណបក្ស​សង្គ្រោះជាតិ ចំពោះ​ការប្រកាសលទ្ធផលរបស់ គ.ជ.ប»។

វិទ្យុបារាំងបានចុះផ្សាយថា បន្ទាប់​ ពី​មាន​ការ​លើក​ពេល ក្នុង​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​ជា​ផ្លូវ​ការ គ.ជ.ប បានសម្រេច​ប្រកាស នៅ​ព្រឹក​នេះ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​នីតិកាល​ទី៥ កាលពីថ្ងៃទី​២៨​កក្កដា​កន្លង​ទៅ។

បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នេះ គណបក្ស​នយោបាយ​ទាំងអស់​មាន​រយៈ៧២ ម៉ោង ក្នុង​ការ​ប្តឹង​តវ៉ា​ជំទាស់។

គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត បាន​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​ជាផ្លូវ​ការ​នេះ ដោយ​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា។ ការ​ប្រកាស​លទ្ធផល​នេះ ធ្វើ​ឡើង​បន្ទាប់​ពីគណៈកម្មការ​ពិសេស​ចំពោះកិច្ច​ ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត មិន​អាច​បង្កើត​ឡើង​បាន​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​ជាចុង​ក្រោយ​នេះ គ.ជ.ប. បាន​សម្រេច​អនុវត្ត​ការងារ​របស់​ខ្លួន តាម​ច្បាប់ នីតិវិធី ព្រម​ទាំង​ប្រតិទិន​របស់​ខ្លួន។

ការ​ប្រកាស​លទ្ធផល​របស់ គ.ជ.ប. នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួប​បញ្ហា​ប្រឈម​មួយ​យ៉ាង​ធំ​នោះ​គឺ ការ​ប្រកាស​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ៕​



ប្រភពពី នាវា
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top