តាមសារព័ត៌មានបរទេស បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅ KwaZulu នៃ Natal អាហ្វ្រិកខាងត្បូង។ នៅក្នុងនោះ ស្ដ្រីនេះបាននិយាយទៅកាន់ប៉ូលីសថា នាងបានចេញទៅផ្សារ និងទុកឲ្យប្ដីរបស់នាងជាអ្នកមើលថែកូនស្រី ដែលមានអាយុ ១៣ឆ្នាំ។ តែចៃដន្យនៅពេលនោះ នាងក៏ត្រលប់មកផ្ទះមុនកាលកំណត់ ក៏ប្រទះឃើញប្ដីរបស់ខ្លួន ដែលជាឪពុកបង្កើតកូនស្រីនេះផ្ទាល់ កំពុងតែធ្វើសកម្មភាពរំលោភកូនស្រីឯងទៅវិញ។ ភ្លាមៗនោះ ឪពុកចិត្ដអប្រិយនេះ បានប្រទះឃើញថា ប្រពន្ធខ្លួនឃើញហេតុការណ៍នេះ ក៏រត់ចេញពីផ្ទះ និងសម្លាប់ខ្លួន ដោយអារក. តែត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរនោះផងដែរ។
ក្រោយពីធ្វើការសាកសួរក្មេងស្រីនោះ ប៉ូលីសបានឲ្យដឹងថា ក្មេងនេះធ្លាប់ត្រូវបានឪពុករបស់ខ្លួន ប្រើប្រាស់ហិង្សាជាច្រើនឆ្នាំមកហើយ ដែលនៅក្នុងនោះ ប៉ូលីសនឹងធ្វើការបញ្ជូន បុរសជាឪពុកនេះ ទៅតុលាការក្រោយពីចេញពីមន្ទីរពេទ្យ ដោយជាប់ចោទពីបទរំលោភ៕
ប្រភពពី KhmerLoad
0 comments