Thursday, August 29, 2013

បុរសម្នាក់ជាប់សង្ស័យពីបទនាំគ្រឿងញៀន ទំងន់ ៦.៦គីឡូ ចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ី

យោងតាមសារព័ត៌មាន The Straits Times បានឲ្យដឹងថា បុរសជនជាតិសាំងហ្គាពួរ វ័យ ៦៤ឆ្នាំម្នាក់ បានជាប់សង្ស័យថា បាននាំយកគ្រឿងញៀន សរុបទំងន់ ៦.៦គីឡូក្រាម ទៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបុរសរូបនោះ នឹងត្រូវមានទោសស្លាប់ ប្រសិនបើប៉ូលីសរកឃើញថា គាត់មានការពាក់ព័ន្ធ នឹងករណីនាំគ្រឿងញៀន ចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ីមែន។
បុរសជនជាតិសាំងហ្គាពួរដែលជាប់សង្ស័យ នាំគ្រឿងញៀនចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ីរូបនោះ មានឈ្មោះថា Abdul Wahab ត្រូវបានប៉ូលីសឃាត់ខ្លួន នៅឯប្រលានយន្តហោះ “Surabaya Juanda Airport” ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីប៉ូលីសបានរកឃើញ គ្រឿងញៀនទំងន់ ៦.៦គីឡូក្រាម នៅក្នុងវ៉ាលីដាក់អីវ៉ាន់របស់គាត់។
ទោះបីជាយ៉ាងនេះក៏ដោយ លោក Abdul Wahab បានប្រាប់ឲ្យដឹងថា គាត់មិនបានដឹងថា នៅក្នុងវ៉ាលីដាក់អីវ៉ាន់របស់គាត់ មានគ្រឿងញៀនឡើយ។ គាត់បានបន្តទៀតថា មិត្តភក្តិរបស់គាត់ បានឲ្យគាត់កាន់វ៉ាលីដាក់អីវ៉ាន់នោះមក នឹងបានប្រាប់ថា នៅក្នុងនោះសុទ្ធតែជា ខោអាវក្នុងមនុស្សស្រីប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រុមប៉ូលីសរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងធ្វើការស៊ើបអង្កេតអំពីរឿងនេះ ដើម្បីវែកមុខជនល្មើសពិតប្រាកដ៕
ខ្មែរឡូត
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top