រាជធានីភ្នំពេញ ៖ គូសង្សារថ្មោងថ្មីមួយគូរ
ដែលស្រឡាញ់គ្នាស្ម័គ្រស្មោះ រហូតសម្រេចចិត្តរួមរស់ជាមួយគ្នា
បានរយៈពេលជិតកន្លះឆ្នាំមកហើយនោះ ពេលនេះបានឈានដល់ផ្លូវបំបែក
បន្ទាប់ពីអ្នកទាំង២ បានបបួលគ្នាទៅអង្គុយសាសង នៅសួនកម្សាន្តកោះ
ពេជ្រកាលពីយប់ថ្ងៃទី២៨ សីហា ២០១៣ ហើយត្រូវចោរលួចម៉ូតូទៅបាត់។
លុះនៅព្រឹកថ្ងៃទី២៩ សីហា ២០១៣
ពួកគេបានឈ្លោះទាស់ទែងគ្នារហូតប្រើហិង្សា
ដោយភាគីខាងបុរសបានវាយទៅលើនារីជាសង្សារ នៅកន្លែងធ្វើការរបស់
ខ្លួនស្ថិតក្នុងផ្សារបឹងត្របែកផ្លាហ្សា។
តាមប្រភពបានឱ្យដឹងថា
បុរសជាសង្សារត្រូវគេស្គាល់ឈ្មោះជា កុសល អាយុ៣០ឆ្នាំ
ជាជាងកាត់សក់នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា
ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ចំណែកនារីជាសង្សារឈ្មោះសំ រីណា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយគ្នា ។
ក្រោយពីកើតមានហិង្សាភ្លាមៗ
នគរបាលប៉ុស្តិ៍បឹងត្របែកបានចុះអន្តរាគមន៍ឃាត់ខ្លួនគូសង្សារទាំង
២នាក់យកមកកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំ និងធ្វើការអប់រំ
ហើយឱ្យត្រឡប់ទៅផ្ទះវិញ។
តាមការរៀបរាប់របស់បុរសឈ្មោះជា កុសល បានឱ្យដឹងថា
មូលហេតុដែលបង្កឱ្យទៅជាហិង្សានេះដោយសារខ្លួនមានការសង្ស័យលើ នារីជាសង្សារថា
បានបើកដៃឱ្យចោរលួចម៉ូតូរបស់ខ្លួននៅកោះពេជ្រ ប៉ុន្តែភាគីខាងនារីបានបសិសេធថា
មិនមានគំនិតធ្វើដូច្នោះឡើយ៕
0 comments