Monday, August 12, 2013

កឹម សុខា៖ គ.ជ.ប ត្រូវតែ​ទទួល​ខុស​ត្រូវ​អស្ថេរភាព​នយោបាយ(មានវីដេអូ)

កាលពីព្រឹកថ្ងៃ​ទី ១២ សីហា ២០១៣ នៅទីស្តីការ គណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ បាន​និយាយ​យ៉ាង​ដាច់ខាតថា «គ.ជ.ប ត្រូវតែ​ទទួល​ខុស​ត្រូវ​អស្ថេរភាព​នយោបាយ»។

លោកបានបន្តថា លទ្ធផលបណ្ដោះអាសន្ន គ.ជ.ប កំពុង​តែ​កាត់​ផ្ដាច់​ស្ពាន​ទំនាក់​ទំនង​របស់​បក្ស​សង្រ្គោះ​ជាតិ​និង​បក្ស​ប្រជាជន​ក្នុង​ការ​រក​ច្រក​ដោះ​ស្រាយ​ដោយ​សន្តិវិធី ដើម្បី​ឲ្យខ្មែរ ទាំងអស់ គ្នាមានការ ឯកភាពជាតិ ផ្សះផ្សាជាតិ និង​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ។

សូមបញ្ជាក់ លទ្ធផល​បណ្តោះ​អាសន្ន បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ចំនួន អាសនៈ ៦៨ និងគណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាគណបក្សប្រឆាំង​ បានទទួលអាសនៈចំនួន ៥៥ ស្រប​គ្នា ទៅនឺងសេចក្តីប្រកាស​របស់ លោក ខៀវ កាញារឹទ្ធិ កាលពីថ្ងៃ​ទី ២៨ កក្កដា ២០១៣ កន្លងទៅ។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា បានឲ្យដឹង​ថា លទ្ធផលនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា នឹង​ដឹកនាំរដ្ឋា​ភិបាល ក្នុងអាណត្តិទី៥នេះបន្ត​ទៀត។

ដោយឡែក អង្គការ សង្គមស៊ីវិល បានសំដែងការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ គ.ជ.ប ដែលចេញ​ផ្សាយ​លទ្ធផលបណ្តោះអាសន្ន ក្នុងពេល​ដែល​មិនទាន់បានដោះស្រាយ​ភាពមិនប្រក្រតីនៅឡើយ៕




ប្រភពពី នាវា
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top