Sunday, August 25, 2013

យានពិសោធន៍សម្រាប់ព្រះចន្ទ និងចេញ ហោះហើរជាលើកដំបូង

អាមេរិក៖  ភ្នាក់ងារអវកាស ណាសាបាន និយាយថា យានពិសោធន៍ ដែលត្រូវបានបង្កើតឡើង សម្រាប់ការចេញ ហោះហើរនៅខែក្រោយ នឹងក្លាយជាការបង្ហោះ យានពិសោធន៍ ដំបូងគេបង្អស់ នៅពីលើគោចរ របស់ភពផែនដី ហើយវានឹងត្រូវចេញដំណើរ ពីទីលានបង្ហោះនៃរដ្ឋ Virginia របស់ភ្នាក់ងារ អវកាសណាសា។
ភ្នាក់ងារអវកាសបាន ធ្វើសេចក្តីរាយការណ៍ថា ឧបករណ៍សម្រាប់ សិក្សាអំពីបរិយាកាស និងបរិស្ថានដែលមាន ទំហំប៉ុនរថយន្ត នឹងត្រូវចេញដំណើរ នៅថ្ងៃទី ៦ ខែកញ្ញា នៅវេលាម៉ោង ១១ និង ២៧យប់ ម៉ោងសកល ពីទីលានបង្ហោះ នៃរដ្ឋ Virginia សហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា  បេសកកម្មនៃគ្រឿងយន្តនេះ នឹងត្រូវបានវិលជុំវិញ ព្រះចន្ទដើម្បីប្រមូល ទិន្នន័យរបស់សមាសភាព នៃបរិយាកាសនៃព្រះចន្ទ។ មិនតែប៉ុណ្ណោះវា នឹងធ្វើការកំណត់អំពី ប្រភេទធូលីដែលកំពុងតែ ត្រូវរសាត់អណ្តែត នៅពាសមេឃ របស់ព្រះច័ន្ទ។
ទីពិសោធន៍ដែល ជាត្រូវបានច្នៃ ជាយានពិសោធន៍ ដំបូងគេបង្អស់ ត្រូវបានបង្កើត និងកសាងឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវ អាមេរិករបស់ភ្នាក់ងារ អវកាសណាសា នៃរដ្ឋកាលីហ្វញ៉ា ហើយនិងត្រូវបង្ហោះ ដោយគ្រាប់រ៉ូកែត Air Force Minotaur V របស់អាមេរិក ផងដែរ៕

ប្រភពពី Lookingtoday

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top