Monday, August 19, 2013

ផ្ទុះភ្នំភ្លើងនៅ ជប៉ុន, ជះកម្អែរឡើងខ្ពស់ បំផុតមិនធ្លាប់មាន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៣ នេះថា ភ្នំភ្លើង មួយបាន ផ្ទុះនៅទីក្រុង កាហ្គោស៊ីម៉ា នៃខេត្តភាគខាងត្បូង របស់ប្រទេសជប៉ុន ដែលមានឈ្មោះថា គ្យូស៊ូ។
ការផ្ទុះដ៏កក្រើកនោះ បានជះកម្អែរឡើងលើ មេឃយ៉ាងខ្ពស់រហូត ដល់ទៅ៥គីឡូម៉ែត្រ ឯណោះ ដែលកម្ពស់ខ្ពស់ បែបនេះមិនធ្លាប់បានកើត មាននោះទេ ក្នុង ប្រវត្តិសាស្ត្រនៃបន្ទុះភ្នំភ្លើង។
ការិយាល័យភូមិសាស្ត្រ របស់ជប៉ុន បានតាមដាននូវការផ្ទុះ របស់ភ្នំភ្លើងខាងលើនេះ តាំងពី រសៀលថ្ងៃអាទិត្យ មកម្ល៉េះ ដោយវាបានបង្កជា កម្អែរផេះយ៉ាងខ្លាំង អមមកជាមួយនូវ សន្ធឹកផ្គរ លាន់ឭយ៉ាងខ្លាំងផងដែរ។ កម្អែរភ្លើង របស់វា បានហូរចេញមកនៅផ្នែក អាគ្នេយ៍នៃភ្នំភ្លើង ចម្ងាយប្រមាណ ១គីឡូម៉ែត្រ ដែលជាហេតុនាំឲ្យប្រជាជន ក្នុងតំបន់ត្រូវពាក់ម៉ាស់ និង រថយន្ត ត្រូវបើកភ្លើងជានិច្ចទោះ បីពេលថ្ងៃក៏ដោយ។
គួរបញ្ជាក់ថាភ្នំភ្លើងខាងលើនេះ ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលមាន សកម្មភាពខ្លាំង បំផុតនៅជប៉ុន ដោយ ឈរនៅផ្ទៃ ដីប្រមាណជា ៧៧គីឡូម៉ែត្រក្រឡា។ ក្រុមអ្នកជំនាញបាន អះអាងថា ភ្នំភ្លើងនេះនឹងបង្កការផ្ទុះ ដ៏ធំ នៅថ្ងៃខាងមុខទៀត ៕
ប្រភពពី:dap-newsPhoto by DAP-News
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top