Sunday, August 18, 2013

គេថា ឆយី មានចេតនា​បង្ហាញ​សុដន​ទ្រលុក​ទ្រលន់របស់នាង​

ប្រហែល​ដោយសារ ពុំសូវ​មាន​ការ​ចាប់​អារម្មណ៌ច្រើន ពីសំណាក់​មហាជន ទើបនៅ​​ថ្ងៃ​ចែក​ពានរង្វាន់ អាណាចក្រ​តារា នៅកោះពេជ្រ​កាល​ពីថ្ងៃ​ទី ១៥ សីហា ២០១៣ កញ្ញា​ឆយី​ បាន​បញ្ចេញឈុត​ដ៏​សិច​ស៊ី​​ផ្អើល​គេឯងមែន។

ឈុត​ក្រហមចាស់ ចំហរល្វែង​ខាងលើ​បង្ហាញ សាច់​គល់សុដន​សខ្ចី​របស់ឆយី បន្ទាប់​មក​បានធ្វើ​ឲ្យមហាជន​ជាច្រើន រិះគន់ចំៗ ថាសិចស៊ី​ជ្រុល​ហួសហេតុ បន្ទាប់​ពី​រូប​ភាព​របស់​នាង​ត្រូវ​បាន​ដាក់​បង្ហោះ​នៅ​ក្នុង​គណ​នេយ្យ Facebook របស់​នាង​រួច​មក។

ជាការពិត មិនមែន​តែកញ្ញា ឆយីឯណា ដែល​ស្លៀក​ឈុត​សិចស៊ី ដល់កម្រិត​ដែរនោះ នៅ​មានតារាស្រីៗ​ជាច្រើន​ទៀត ក៏បានបញ្ចេញ​ឈុត​ប្លែក​ៗ​របស់ខ្លួន បង្ហាញ​វត្តមាននៅលើ​កំរាល​ព្រំក្រហម​របស់​ក្រុម​ហ៊ុន សប្បាយ​ដែរ តែ​អ្នក​ដែល​ជាមុខសញ្ញា​របស់​មហាជន​បែ​ជា​កញ្ញា ឆយី​ទៅវិញ ព្រោះ​នាង​បាន​បង្ហោះរូបភាព​សិចស៊ីនោះ នៅលើ​ ហ្វេសបុករបស់នាង បន្ទាប់​មក​ក៏មានគេ​ ចែករំលែក​គ្នា​ធ្វើ​ឲ្យ​ម្នាក់ៗ មានចំណាប់​អារម្មណ៌ តែភាគច្រើន​គឺការរិះគន់។


ប្រភពពី នាវា
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top