Sunday, August 25, 2013

ការសិក្សាៈ ការហាត់ប្រាណ អាចព្យាបាលជំងឺគាំង បេះដូង

អង់គ្លេស៖  ការសិក្សាដែល ត្រូវបានដឹកនាំដោយ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអង់គ្លេស បានរកឃើញថា ការធ្វើលំហាត់ប្រាណ ជាប្រចាំជួយព្យាបាល ជំងឺគាំងបេះដូង។
យោងទៅតាម ប្រភពព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត មួយក្រុមដែលមកពី មហាវិទ្យាល័យ Liverpool John Moores បានធ្វើការពិសោន៍ ការសិក្សារបស់ពួកគេ ទៅលើសុខភាព របស់កណ្តុរប្រែង។ កណ្តុរទាំងនោះត្រូវបាន ឲ្យធ្វើលំហាត់ប្រាណ ដោយរត់នៅក្នុងរយៈពេល ៣០នាទី ក្នុងមួយថ្ងៃ។
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា បន្ទាប់ពីរយៈពេល ២សប្តាហ៍ នៃការធ្វើលំហាត់ ប្រាណនេះ កណ្តុរប្រែងទាំងនោះ បង្កើន cardiomyocites បាន៧ភាគរយ ដែលពួកវាជាកោសិកា លោតនៅក្នុងចង្វាក់បេះដូង។
លោកវេជ្ជបណ្ឌិត Dr. Georgina Ellison បាននិយាយថាៈ "ការហាត់ប្រាណអាចបង្កើន កត្តាលូតលាស់ជាច្រើន ដែលជំរុញឲ្យប្រព័ន្ធ កោសិការបស់បេះដូង មានដំណើរការបានល្អ ព្រមទាំងអាចជួយព្យាបាល អាការៈរោគគាំងបេះដូង បានទៀតផងដោយវា អាចផលិតកោសិកា បានមួយចំនួនធំដើម្បី ជួយទ្រទ្រង់សុខភាព បេះដូង។ ហើយនេះគឺជាលើកទីមួយ ហើយសក្តានុពលនេះ ត្រូវបានបង្ហាញឡើង"៕


ប្រភពពី LookingToday
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top