រាជធានីភ្នំពេញ ៖ បុរសជនជាតិកាណាដាម្នាក់
បានលោតសម្លាប់ខ្លួន ពីបន្ទប់ស្នាក់នៅជាន់ទី៣ បែកក្បាល
និងទក់ខ្លួនស្លាប់ភ្លាមៗ មួយរំពេចក្នុងថ្លុកឈាម ដែលមើលទៅគួរឱ្យរន្ធត់
បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ សីហា
២០១៣ ។
ផ្ទះសំណាក់ដែលជាកន្លែង បុរសជនជាតិកាណាដាលោត
សម្លាប់ខ្លួននេះ យីហោ យ៉ុងហួត ស្ថិតនៅអគារលេខ២១ ផ្លូវ១៤៩
សង្កាត់ផ្សារថ្មីទី៣ ។ បុរសជនជាតិកាណាដាដែលស្លាប់នេះ ឈ្មោះ Brown Martin
អាយុ៦៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៣០៤ ជាន់ទី៣ នៃផ្ទះសំណាក់ខាងលើ
ធ្វើជាគ្រូបង្រៀន នៅវិទ្យាស្ថានពេញនិយមមួយ... ។
គេពុំទាន់ដឹងពីមូលហតុដែលបណ្តាលឱ្យបុរស
កាណាដាម្នាក់នេះ លោតសម្លាប់ខ្លួនឡើយ
ប៉ុន្តែបើតាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា បុរសកាណាដាម្នាក់នេះ
បានបើកបង្អួតរបស់ខ្លួនលោតដាំក្បាលចុះមកក្រោម ទើបបណ្តាលឱ្យបោកក្បាលខ្ទេច
និងទក់ខ្លួន ហើយស្លាប់ភ្លាមមួយរំពេច ។
ពេលនេះប៉ូលិសកំពុងតែទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើកុសលវិច័យ
និងត្រួតពិនិត្យហេតុការណ៍ស្វែងរកមូលហេតុ ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
0 comments