Monday, August 19, 2013

គង់ សុជាតិ ស្លៀករ៉ូប ស្រស់ស្អាតជាងគេក្នុង កម្មវិធី “អាណាចក្រតារា”

ភ្នំពេញៈ  កាលពីវេលា យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៣ កន្លងទៅនេះ មានសិល្បករ-សិល្បការិនី មិនតិចជាង៥០០នាក់ទេ ដែលចូលរួមជាភ្ញៀវកិត្តិយស ចូលរួមលើកពាន នៅក្នុងកម្មវិធី “អាណាចក្រតារា” ដោយនៅក្នុងនោះ សិល្បការិនី ជាច្រើនបានខិតខំ សម្រឹតសម្រាំងច្នៃម៉ូដរ៉ូប យ៉ាងស្រស់ស្អាត ដើម្បីស្លៀកទៅចូលរួម ក្នុងកម្មវិធីប្រចាំឆ្នាំមួយនេះ ។
នៅក្នុងកម្មវិធី “អាណាចក្រតារា” មានតារាប្រុសស្រីជាច្រើន បានសម្រុកទៅចូលរួមកម្មវិធី តាំងពីម៉ោង៥ល្ងាច ដោយកម្មវិធីនោះ បានធ្វើឲ្យទស្សនិកជនក៏ដូចជា ក្រុមអ្នកគាំទ្រ មានការចាប់អារម្មណ៍ ទៅលើតារាក្នុង ដួងចិត្តរបស់ពួកគេ ។ នៅក្នុងនោះក៏មាន ការចាប់អារម្មណ៍ ទៅលើការតុបតែងខ្លួន ជាមួយសម្លៀកបំពាក់ យ៉ាងស្រស់ស្អាត ពីតារាៗទាំងអស់។
មានការភ្ញាក់ផ្អើល និងលាន់មាត់សរសើរ មិនដាច់ពីមាត់ នៅពេលដែលទស្សនិកជន ឃើញវត្តមាន ពិធីការិនីចាស់ វស្សាល្បីឈ្មោះ នៅក្នុងប្រទេសកម្ពុជា អ្នកនាង គង់ សុជាតិ បានអញ្ជើញ ទៅដល់ ដោយអ្នកនាង បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ប្រណិតជាមួយឈុត ពណ៌ក្រហម លាយឡំជាមួយក្រណាត់ប៉ាក់ និងសូត្រ រហូតដល់ជិត២០ម៉ែត្រ បានធ្វើឲ្យអ្នកនាងគ្រប់ដណ្តប់ ដោយរ៉ូបស្រស់ស្អាតដាច់គេ និងទាក់ទាញការចាប់អារម្មណ៍ និងការសម្លឹងមិនដាក់ភ្នែកពីទស្សនិកជន ខណៈ ដែលសិល្បការិនី មួយចំនួនស្លៀកពាក់ បែបសិចស៊ីបញ្ចេញ ល្វែងលើល្វែងក្រោម ដោយពួកគេយល់ថា ឈុតទាំងអស់នោះនិងទាក់ទាញ បានការចាប់ អារម្មណ៍ពីយុវវ័យ។
បើទោះបីជាឈុត របស់ពិធីការិនី សំដីផ្អែមរូបស្រស់ អ្នកនាង គង់ សុជាតិ មិនមានភាពសិចស៊ីយ៉ាងណាក៏ដោយ ក៏គេឃើញមហាជនជាច្រើន មានការលាន់មាត់ សរសើរ និងតាមសម្លឹងមើលមិនឈប់ ដោយសារតែរូបសម្រស់ស្រស់ស្អាត របស់អ្នកនាង បូករួមជាមួយឈុត ធ្វើឲ្យមានភាពលេចធ្លោ ស្រស់ស្អាតបែប នារីខ្មែរពិតៗ រួមជាមួយស្នាមញញឹមស្រស់ស្អាត។
តែទោះជាយ៉ាងណា អ្នកនាង គង់ សុជាតិ ក៏មិនបានអួត ឬក៏បង្ហើបពីខ្ទង់ថវិកាដែលអ្នកនាងចំណាយ ទៅលើការច្នៃឈុត ដ៏ស្រស់ស្អាតនេះថា អស់ប៉ុន្មាននោះទេ ។ គ្រាន់តែកន្លងមក អ្នកនាងធ្លាប់ បង្ហើបយ៉ាងខ្លី ថារ៉ូបអ្នកនាងបានទិញសូត្ររហូត ដល់២០ម៉ែត្រ ឲ្យទៅហាងកាត់ដេរ ល្បីឈ្មោះមួយ ជាអ្នកច្នៃម៉ូដ៕
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top