Saturday, August 24, 2013

អតិថិជន​ ត្អូញត្អែនឹង​ប្រព័ន្ធ​រអាក់រអួលរបស់​ Smart

ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយ​នេះ អតិថិជន​អ្នកប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​ចល័ត Smart Mobile បាន​ត្អូញត្អែ​ និងខឹងសម្បារ អំពី​ភាពរអាក​រអួល​របស់​ប្រព័ន្ធ​អិនធើណិត និង​សេវា​ផ្សេងៗ​មួយចំនួន​ទៀត។

អតិថនម្នាក់ ឈ្មោះ សម្បត្តិ​នៅភ្នំពេញ​បាន​និយាយថា «ខ្ញុំ​ពិតជាធុញ​ទ្រាន់​នឹង​ប្រព័ន្ធ​នេះណាស់ ជាពិសេស​នៅ​ពេល​ប្រើប្រាស់ អិនធើណិត ព្រោះ​ពេលកំពុង​តែប្រើ ស្រាប់​តែដាច់​បាត់ ហើយទំរាំ​ភ្ជាប់​បានវិញ ត្រូវ​បិទ​បើក (Restart) ទូរស័ព្ទ និងរង​ចាំ​យ៉ាងយូរ​ទៀត​ផង។ ពេលខ្លះ ភ្ជាប់​មិនបាន​តែម្តង»។

យុវសិស្ស​ម្នាក់​ទៀត​ សុំមិនបញ្ចេញ់ឈ្មោះ​ប្រាប់នាវា​ថា «ខ្ញុំ​ប្រើស្មាត អស់​ពេល​យូរ​ហើយ ចេះ​តែទ្រាំទៅ​ ព្រោះ​តែតំលៃ​សេវាកម្ម​សមរម្យ តែបើ​និយាយ​ពី​ប្រព័ន្ធ​វិញ គឺយ៉ាប់តែម្តង។ ប្រើ​អិនធើណិត​ម្តងៗ ដូច​អូសប្ញស្សីច្រាស់​ចុង​អញ្ចឹង យឺតក៏យឺត ហើយ​ថែម​ទាំង​ភ្ជាប់​មិន​ងាយ​បាន​ទៀត តែ​ពេលភ្ជាប់​បាន​ហើយ ស្រាប់តែ​ដាច់ទៅវិញ.. ហាស់.. ហាស់.. កំពូល​មែន.»។

គេហទំព័រ Looking Today បានចុះផ្សាយថា អតិថិជនរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Smart បានសម្តែងនូវក្តីធុញទ្រាន់ និងខឹងសម្បារយ៉ាងខ្លាំងចំពោះ ប្រព័ន្ធអ៊ីនធឺណេតដ៏យឺតបំផុត និងមានភាពរអាក់រហួល របស់ក្រុមហ៊ុនទូរស័ព្ទ Smart ដោយពួកគេថា បានធ្វើរាំងស្ទុះការងារ ក៏ដូចជាការលេង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកពួកគេជាដើម។ភាពធុញទ្រាន់របស់អតិថិជនក្រុមហ៊ុន Smart នេះ ត្រូវបានគេប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក ដើម្បីរិះគន់ដោយមិនសំចៃមាត់។

អតិថិជនម្នាក់ឈ្មោះស្រីលីន បាននិយាយថា ដោយសារតែក្រុមហ៊ុនទូរស័ព្ទ Smart ប្រើប្រាស់អស់លុយតិច ដោយមានកម្មវិធីដូរលុយ និងកម្មវិធីជាច្រើនទៀត និយាយអត់តិច ទើបខ្លួនជ្រើសរើស យកប្រព័ន្ធនេះ តែមិនដឹងថា ការប្រើប្រាស់អ៊ីនធឺណេតវិញ គឺយឺតមែនទែន អន់ដល់កម្រិត សូន្យតែម្តង។ បញ្ហាអ៊ីនធឺណេតយឺតរបស់ក្រុមហ៊ុន Smart នេះ កើតឡើង ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃនេះ ក៏នៅរអាក់រអួលដដែល។

Looking Today បានបញ្ជាក់ថា ចំពោះការរិះគន់ ពាក់ព័ន្ធនឹងសេវាយឺតយ៉ាវរបស់ ក្រុមហ៊ុន Smart ខាងលើនេះ LookingTODAY មិនអាចទាក់ទងបានទេពី តំណាងក្រុមហ៊ុន កាលពីព្រឹកថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៣ នេះ។

យ៉ាងណាក៏ដោយ គេសង្ឃឹម​ថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នេះ នឹង​ប្រឹងប្រែងធ្វើ​យ៉ាងណា ឲ្យប្រព័ន្ធរបស់ខ្លួន ល្អប្រសើរ​ជាងមុន ស្រប​ពេល​នឹង​កំនើន​អតិថិជន​បានកើនឡើង ដូចអ្វី​ដែល​ខ្លួន​បានប្រកាស។

សូមបញ្ជាក់ថា ក្រុមហ៊ុន​ Smart Mobile ធ្លាប់ត្រូវ​បាន​អតិថិជន ធ្វើ​ការ​វាយ​ប្រហារ​ម្តង​រួច​មកហើយ ដោយ​ការ​ផ្ញើរសារ វីដេអូឃ្លីប កាច់ស៊ីម ស្មាត តាមបណ្តាញសង្គម​ Facebook កាលពីពេល​កន្លង​ទៅ។ ក្រោយ​មក​ គេសង្កេតឃើញថា ប្រព័ន្ធនេះ មានការកែប្រែ​តិច​តួច តែ​នៅ​តែ​ជួបបញ្ហា​ច្រើន បន្ទាប់ពី​បានធ្វើ​សមាហរណកម្ម​រវាង​ក្រុមហ៊ុនពីរ គឺ​ Hello និង Smart Mobile រូចមក។

តើ​ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ ចំពោះប្រព័ន្ធ Smart នៅ​ពេល​ចុងក្រោយនេះ?

ប្រភពពី នាវា
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top