Monday, August 19, 2013

នារី​ម្នាក់​ហូរ​ឈាម​ប្រសាច ក្រោយ​ពីប្រឆាំង​នឹងការ បំពាន​ផ្លូវភេទ នៅតាម​សាធារណៈ

យោងទៅតាមសារព័ត៌មា​នរ​បស់ប្រទេសចិន បានឲ្យដឹងថានារីណាជីងម្នាក់ ត្រូវបានបញ្ជូនទៅ​កាន់ មន្ទីរពេទ្យយ៉ាងឆាប់រហ័ស ក្រោយ​ពីមានព្រាននារីម្នាក់ បានវាយនាងនឹងកង់នោះ។
យ៉ាងណាមិញ នៅក្នុងហេតុការណ៍​នេះ បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបុ​រសនេះលើកកង់ មក​វាយនាង ដោយសារតែបុរសនេះព្យាយាមបំពានផ្លូវភេទនាង នៅតាមសាធារណៈ ហើយ​នាងបានធ្វើការតបតប្រឆាំងវិញ។ ​ជាមួយគ្នានោះ បុរសជា​ជនល្មោភកាមរូបនេះ ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ ឯនា​រីរងគ្រោះត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ។ តាមព័ត៌មានបន្ថែមពីមិត្ដភិក្ដរបស់ឪពុកព្រាននារីនេះ បានឲ្យដឹងថា ឪពុករបស់បុរសនេះគឺជា​គ្រូពេទ្យ ដែលធ្វើការនៅក្នុងមន្ទីរពេទ្យដែលនារីរងគ្រោះនេះ កំពុងតែធ្វើការព្យាបាល ដែលខណៈពេលនោះ បុរស​​ជាឪពុកនេះបានព្យាយាមលួងលោមនារីនេះ ដោយមិនចង់សងជាសំណងថា ខ្ញុំមិនមានប្រាក់នោះទេ ហើយកូនប្រុសរបស់ខ្ញុំពេលនេះកំពុងតែឈឺផងដែរ។ តែទោះជាមានការលួងលោម ឬយ៉ាងណានោះក្ដី ក៏នៅពេលនេះប៉ូលីសកំពុងតែធ្វើការសើុបអង្កេតបន្ថែម ពីលើហេតុការណ៍នេះ។
ចំពោះបញ្ហាបំពានផ្លូវភេទ កំពុងតែចោទជាបញ្ហាយ៉ាងខ្លាំង នៅក្នុងសង្គមចិន ដែលដូចជាកាលពីពេលថ្មីៗនេះ មានករណីបុរសម្នាក់ ស្ទុះទៅអោប នារីនៅក្នុងរថភ្លើង។
តើប្រិយមិត្ដមានគំនិតយ៉ាងណា ដែលមានបុរសមួយចំនួន បែរមានចិត្ដគំនិតក្នុងការបំពានរាងកាយ ឬផ្លូវភេទ នារីតាមសាធារណៈនោះវិញ?


ប្រភពពី ខ្មែរឡូត
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top