Sunday, August 25, 2013

ចាក់ស្ត្រីមាន ផ្ទៃពោះ៥ខែ បណ្តាលឲ្យ រងរបួសធ្ងន់ នៅម្តុំផ្សារដេប៉ូ មិនទាន់ដឹង មូលហេតុ

ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ៥ខែ ត្រូវជនមិន ស្គាល់មុខម្នាក់ ចាក់នឹងកាំបិត ចុងស្រួច បណ្តាលឲ្យ ជាប់កាំបិតនៅ នឹងពោះខាងស្តាំ រងរបួសធ្ងន់ កាលពីព្រឹកព្រលឹម វេលាម៉ោង ៦៖០៥នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះ ស្ថិតនៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ផន ស៊ីផានថា អាយុ២៨ឆ្នាំ រស់នៅម្តុំផ្សារដេប៉ូ ហើយបច្ចុប្បន្ន ស្រ្តីរងគ្រោះ ត្រូវបានបញ្ជូន និងកំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលំអិត នៅឡើយទេ ចំពោះការចាក់ទៅលើស្រ្តី មានផ្ទៃ៥ខែនេះ ដោយរង់ចាំ ការស៊ើបអង្កេតជាមុនសិន របស់សមត្ថកិច្ច៕

 ប្រភពពី ដើមអំពិល
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top