Monday, August 12, 2013

នាយករដ្ឋមន្ត្រីប្រទេសណ័រវេ បន្លំខ្លួនធ្វើជា អ្នករត់តាក់ស៊ី!

លោកនាយករដ្ឋមន្ត្រី Jens Stoltenberg បានចំណាយ ពេលវេលាពេញ មួយរសៀល ដើម្បីបន្លំខ្លួនធ្វើជា អ្នករត់តាក់ស៊ីលាក់មុខ នៅ Oslo ប្រទេស ណ័រវេ។
លោកបានបញ្ជាក់ថា លោកមានបំណងចង់ ស្តាប់ការបញ្ចេញមតិពិតពី ប្រជាជន ក្នុងកំឡុងពេល ដែលពួកគេកំពុង ធ្វើដំណើរ តាមរថយន្ត តាក់ស៊ីរបស់លោក។ លោកបានពាក់វ៉ែនតា ការពារពន្លឺថ្ងៃ និងពាក់ឯកសណ្ឋានជា អ្នកបើកតាក់ស៊ី ប៉ុន្តែត្រូវបានប្រជាជនម្នាក់ ចំណាំបាន។
ដំណើររឿងនៃការបន្លំខ្លួននេះ ត្រូវបាន ក្រុមហ៊ុនផ្សព្វផ្សាយ ក្នុងស្រុកមួយ ចងក្រងជាខ្សែភាពយន្ត សម្រាប់ទាក់ទាញសម្លេងគាំទ្រ  នាការបោះឆ្នោត ជាតិ ខែកញ្ញាខាងមុខ។
គួរបញ្ជាក់ផងដែរថា លោក Stoltenberg មានប្រជាប្រិយភាព យ៉ាងខ្លាំង នៅក្នុងប្រទេស ប៉ុន្តែបើតាមការស្ទាបស្ទង់មតិសាធារណៈ នៅមានកម្រិតខ្សោយ ជាង បក្សប្រឆាំង ដែលជាហេតុអាច ធ្វើឲ្យលោកធ្លាក់ ពីតំណែង នាយករដ្ឋមន្រ្តីបាន៕


ដោយ រិទ្ធី
ខ្មែរឡូត
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top