ក្រុមកម្មករសង់ផ្លូវបានរកឃើញសពម៉ាំម៉ីដែលអាចរក្សាទុកបានយូរចំនួន ៧០០ឆ្នាំ ដែលសាកសពនេះស្ថិតនៅក្នុងជំនាន់រជ្ជ
កាលម៉េងនៅចន្លោះឆ្នាំ ១៣៦៨ ដល់ឆ្នាំ ១៦៤៤។ សាកសពនេះត្រូវបានរកឃើញនៅក្នុងក្តាមឈូសដែលមានគំនរឆ្អឹងច្រើន
ជាតិសេរ៉ាមិច សំនេរ និងវត្ថុបុរាណជាច្រើនទៀត។
លោក Wang Weiyin ជានាយកសារៈមន្ទីរនៃទីក្រុង តៃហ្ស៊ូ បានប្រាប់សារពត៌មានស៊ិនហួរថា សំលៀកបំពាក់
របស់សាកសពនេះត្រូវបានធ្វើឡើងភាគច្រើនពីសូត្រ លាយជាមួយនឹងកប្បាសតិចតួច។ ជាធម្មតាសូត្រ និងកប្បាស
គឺពិបាកនឹងរក្សាទុកបានយូរណាស់ ហើយការជីកដីរកឃើញនេះបញ្ជាក់ថា បច្ចេកវិទ្យារក្សាសពត្រូវបានគេប្រើនៅតែកន្លែងបញ្ចុះសពតែមួយគត់។
ការរកឃើញជំហានដំបូងនៃរជ្ជកាលមហាម៉េងនៅក្នុងទីក្រុង តៃហ្ស៊ូ កាលពីខែឧសភា
ឆ្នាំ១៩៧៩ ដែលបាននាំអោយមានការបើកសារៈមន្ទីរ។ នៅពេលនោះសាកសពក៏ត្រូវបានរកឃើញផងដែរដែលពុំទាន់បានប៉ះពាល់វាទេ ដោយសារ
តែខ្វះបទពិសោធនៃអ្នកបុរាណវិទូ ដោយមានតែសំលៀកបំពាក់ ខ្សែក្រវ៉ាត់ និងអង្គំ ដែលអាចរក្សាបានយូរ។
ប្រភពពី happycambodia
0 comments