យោងទៅតាម សារពត៌មានបរទេសមួយ បានអោយដឹងថា បុរសម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីរូបគេ ទទួលទាន ស៊ុតឆៅស្រស់ៗ អស់ ២៨គ្រាប់។
បុរសនោះ មានឈ្មោះថា Dhaou Fatnassi ដែលមាន អាយុទើបតែ ២០ឆ្នាំ ប៉ុណ្ណោះ
ហើយបើតាម ប្រភព ពត៌មាន បានអោយដឹងថា រូបគេ និង មិត្តភក្តិ បានភ្នាល់គ្នា
ជាការដោះដូរ នឹង លុយមួយចំនួន ទៅលើការញ៉ាំ ស៊ុតឆៅអោយអស់ដល់ទៅ ២៨គ្រាប់។
បន្ទាប់មក Dhaou Fatnassi ក៏កើតមាន អាការៈ ឈឺពោះខ្លាំង បន្ទាប់ពី រូបគេ
បានសំរេច ក្នុងការញ៉ាំស៊ុតឆៅទាំងអស់នោះ ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ
តែវាហួសពេលទៅហើយ ព្រោះគេ បានផុតដង្ហើម ខណៈពេល ទៅដល់ពេទ្យ។
គ្រូពេទ្យ បានបញ្ជាក់ថា ការបរិភោគ ស៊ុត ពិតជា មានប្រូតេអ៊ីន និង
ថាមពលពិតមែន តែចំពោះស៊ុតឆៅ អាចមានកំរិតបាតេរី ឬ មេរោគ ផ្សេងៗជាច្រើន
ហើយបើបរិភោគច្រើន អាចបង្កជារោគ ឬ អាចគ្រោះថ្នាក់ដល់ជីវិតដូច
បុរសម្នាក់នេះឯង។
ប្រភពពី ៖ ខ្មែរឡូត
0 comments