Wednesday, August 7, 2013

ប្រពន្ធ​ហែក​ថែម​រឿង​បង្ខំ​រួម​ភេទ​នឹង​ផ្លែ​ត្រប់​ចេក​ននោង

ប្រភពពី ៖ អង្គរធំមេដៀ

២​លេខ រួច​មក​ហើយ ដែល​ “អង្គរ​ធំ” បាន​ចុះ​ផ្សាយ​អត្ថបទ​ឆ្លង​ឆ្លើយ​គ្នា រវាង​ប្តី​នឹង​ប្រពន្ធ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភាគី​ប្រពន្ធ​បក​អាក្រាត​ថា ប្តី​បាន​ប្រើ​ផ្លែ​ចេក ផ្លែ​ននោង ផ្លែ​ត្រប់ ដាក់​ប្រដាប់​ភេទ​នាង។ បន្ទាប់​មក ភាគី​ប្តី​បាន​បដិសេធ ដោយ​គំរាម​ប្តឹង​។ ឥឡូវ​ភាគី​ប្រពន្ធ ព្រមាន​ធ្ងន់ៗ​ថា ប្តី​នេះ​ធ្វើ​បាប​នាង ហើយ​មិន​ទទួល​កំហុស នាង នឹង​ប្តឹង​ទារ​ជំងឺ​ចិត្ត ៣.០០​០​ដុល្លារ ប៉ះ​ប៉ូវ​កិត្តិយស​ដែល​បាត់​បង់...។
សូមរំព្ញកថា នាងស៊ុន សាវឌី អាយុ៣៩ឆ្នាំ រស់នៅភូមិ​ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ជាស្រីមេម៉ាយកូន២ បាន សាងស្នេហ៍ជាមួយប្តីក្រោយឈ្មោះធឹម សេរី អាយុ ៤១ឆ្នាំ បង្កើតបាន​កូន​ម្នាក់ទៀត ក៏ជួបភាពរកាំរកូស ចែកផ្លូវគ្នាទៅ។ នាងប្រពន្ធបានចោទប្តីថា ជាមនុស្ស ល្មោភកាម តែងប្រើផ្លែចេក ផ្លែត្រប់ ផ្លែននោងខ្នាត តូច បំពាក់ស្រោមអនាម័យ ដាក់​ប្រដាប់ភេទនាងជា មុនសិន ទើបគេប្រើប្រដាប់ធម្មជាតិ ជាក្រោយ។ ឯភាគីប្តីក៏ឡងវិញថា លោកមិនដែលប្រព្រឹត្តអំពើ អាក្រក់យ៉ាងនេះទេ គឺអ្វីៗប្រពន្ធមួល​បង្កាច់​ទាំងស្រុង ហើយប្រពន្ធនេះ គឺជាដើមហេតុធ្វើឱ្យឪពុកក្មេកស្លាប់៘ បន្ទាប់ពី “អង្គរធំ” បានចុះផ្សាយលើកទី២ តាមបទសម្ភាសន៍របស់ប្តីមក បណ្តាលឱ្យនាងប្រពន្ធ ក្តៅគុម្ពត្រចៀកខ្លាំងណាស់ ក៏អញ្ជើញអ្នកយកព័ត៌មានយើងទៅជួប រួចបកអាក្រាតប្តីជាថ្មីម្តងទៀត ដោយដាក់ពាក្យបណ្តឹងទារជំងឺចិត្ត ៣.០០០ដុល្លារផង។
នាងស៊ុន សាវឌី រៀបរាប់ថា នាងកើតក្នុងគ្រួសារមួយដែលឪពុកជាអ្នកបើកយន្តហោះ ម្តាយជាមេផ្ទះ (ស្លាប់ទាំង២)។ រូបនាងជាកូនច្បង ក្នុងចំណោមបងប្អូន២នាក់ ធ្លាប់​រៀនដល់ថ្នាក់ទី៨ នៃអនុវិទ្យាល័យនរា និង មានស្រុកកំណើតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកសង្កែ ខេត្តបាត់ដំបង។ កាលពីអាយុ១៨ឆ្នាំ នាងបាន រៀប​ការ​ជាមួយបុរសម្នាក់ឈ្មោះកែវ ពេជ្រ បន្ទាប់ពីជិះម៉ូតូបុកគ្នា ដោយចៃដន្យនៅមុខវត្តដំរីស។ ប្តីនោះ ធ្វើការខាងដោះមីន ដោយរួមរស់ជាមួយគ្នាបាន១៣ឆ្នាំ ក៏ចែកផ្លូវគ្នា​ដើរ​ទៅ ដោយបង្កើតបានកូន២នាក់។ នាងក្លាយជាស្រីមេម៉ាយ បានមួយរយៈ ក៏មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀត ឈ្មោះធឹម សេរី ដែល មានអាជីពជា​គ្រូ​ទាយ មកពីជំរំ។ គេមានស្រុកកំណើតនៅភូមិអូរញូរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
នាងស៊ុន សាវឌី បន្តទៀតថា សេចក្តីស្នេហាចាប់ផ្តើមដំបូងគឺជួបគ្នានៅក្នុងផ្ទះសំណាក់យូរៗម្តង លុះ ក្រោយមក លោកធឹម សេរី ក៏នាំនាងទៅនៅជុំគ្នាឯផ្ទះរបស់គេ។ បុរសនេះ បានកុហកនាងថា ប្រពន្ធដើម របស់គេកើតមហារីកស្បូន ពុំអាចរួមភេទបានឡើយ ទើបគេទៅ ចាក់ថ្នាំរម្ងាប់អារម្មណ៍នៅប្រទេសថៃ កុំឱ្យតណ្ហាកម្រើកបាន ព្រោះប្រពន្ធឈឺ។ លុះទៅដល់ស្រុករបស់គេ ទើបដឹងថា ប្រពន្ធដើមរបស់គេជាស្រីល្បែង រត់ចោលប្តីសោះ ប៉ុន្តែ នាងជ្រុលខូចខ្លួន ទៅហើយ ក៏សម្រេចចិត្តយក​គេជា​ប្តី ដោយបង្កើតបានកូនម្នាក់ទៀត ជាចំណងនិស្ស័យ។ ការរួមរស់ជាមួយគ្នាផ្អែមល្ហែមតែដំបូង លុះ នាងមានកូនខ្ចី ប្តីនោះមិនសូវនឹកនា បែរជាទុកនាងជាទាសីតណ្ហា និងសម្រាប់ប្រើឱ្យមើលកូនដើមរបស់គេទៅវិញ។ រំព្ញកពីរឿងទណ្ឌកម្មផ្លូវភេទវិញ ស្ត្រីជាភរិយានេះ ពោលទាំង ក្តៅក្រហាយថា ប្តីនេះ មានស្រីញីរាប់មិនអស់ លុះចូល​មកដល់ផ្ទះ មិនសូវមានតម្រេកតណ្ហាជាមួយនាងទេ។ ពីមុន គេធ្លាប់តែបបោស អង្អែលថ្នាក់ថ្នមនាង លុះគេសម្បូរស្រី ក៏លែងថ្នាក់ថ្នម បែរជា បង្ខំនាងឱ្យបៀមប្រដាប់​ភេទ ឯរូបគេ ដេកផ្ងារជង្គ្រាង ឱ្យប្រពន្ធ បម្រើ។ ជួនកាល គេទៅបេះផ្លែននោង នៅខ្ចីឡឹកមិនទាន់មានគ្រាប់ ជួនក៏ផ្លែត្រប់ ឬផ្លែចេកខ្ចី មកបំពាក់ស្រោមអនាម័យ បង្ខំ​នាងរួមរ័ក តាមទ្វារមាសនាង រហូតដល់គេសម្រេចតណ្ហា។ ជួនកាល គេ ធ្វើបែបនេះ ឱ្យមានអារម្មណ៍ពុះកញ្ជ្រោលសិន ទើបគេរួមរ័កតាម ធម្មជាតិ។ ឯរូបនាង ដោយ​ខ្លាច​កូនអត់ឪហៅ ក៏ចេះតែទ្រាំធ្វើ ទាសីតណ្ហាយ៉ាងនេះទៅ។ នាងមិនដែលវាយធ្វើបាបកូនដើមរបស់ គេ ដូចការចោទប្រកាន់នោះឡើយ ប៉ុន្តែ ថ្ងៃមួយ កូនម្នាក់នោះ វាជុះ អាចម៍ប្រឡាក់ពេញខ្លួន ទើបនាងចាប់ដៃម្ខាងរបស់វាយួរទៅលាងទឹកឱ្យ ស្រាប់តែប្តីចោទ- ប្រកាន់ថា ធ្វើបាបកូនគេទៅវិញ។ ឯរឿងឪពុកបង្កើតរបស់ប្តីនេះ ដួល​ស្លាប់ ក៏ព្រោះតែជំងឺ លើសឈាម ពុំមែនស្លាប់ដោយសារឈឺចិត្តនឹងនាង ជាកូនប្រសានេះឡើយ។ ប៉ុន្តែ នាងទទួល ស្គាល់ថា ធ្លាប់បានតបតជាមួយឪក្មេកខ្លះ ដោយសារបុរសចំណាស់នោះដៀលជេរនាងខ្លាំងពេក។
នាងស៊ុន សាវឌី បង្ហើបប្រាប់ថា ឥឡូវនាងបានដាក់ពាក្យបណ្តឹងទៅការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្ត​បាត់ដំបង សុំទារជំងឺចិត្ត ពីប្តីនេះចំនួន៣.០០០ដុល្លារ ទុកចិញ្ចឹមកូន និងទាមទារឱ្យសមត្ថកិច្ចផ្តល់យុត្តិធម៌ដល់នាងផង។ ជុំវិញរឿងរ៉ាវចោទប្រកាន់គ្នាដដែលៗនេះ មានសាក្សីមួយចំនួនដែលកាន់ខាងនាងប្រពន្ធ បំភ្លឺថា ធម្មតាស្រី លុះត្រាតែដល់កមែនទែន ទើបហ៊ាននិយាយពីរឿងកេរ្តិ៍ខ្មាសប្រាប់គេឯង មិនដែលសុខៗទៅ​ស្តោះ​កមាត់ដាក់ទ្រូងឯងនោះទេ។
រីឯសាក្សីខាងប្តី បាននិយាយថា រឿង អ៊ីចឹងៗមិនគួរនាងជាប្រពន្ធនេះហ៊ាននិយាយទេ ដោយចោទថា នាងសាវឌី ជាស្រីឥតកេរ្តិ៍ខ្មាស។ ដូច្នេះ ករណីនេះ អ្នកយក​ត៌មាន​យើងមិនហ៊ានអះអាងថា ខាងណាខុសខាងណាត្រូវនោះ ឡើយ ស្រេចលើមិត្តអ្នកអានពិចារណាតាមការគួរ ៕


Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Cambodia Entertainment News & Technology
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top