សិស្សច្រើនជាង ២០០នាក់ត្រូវបញ្ជូនត្រលប់មកផ្ទះវិញ បន្ទាប់មានឧប្បត្តិហេតុនៅឯអនុវិទ្យាល័យ yambuyu
នៅក្នុងសង្កាត់ Mwingi នៃប្រទេសកេនយ៉ា ដោយមានខ្មោចលងដល់សិស្សជាច្រើននាក់យ៉ាងញឹកញាប់។
សិស្សបានចាកចេញពីសាលានៅម៉ោង ២ព្រឹក ហើយក៏បានដើរទៅការិយាល័យ County Commissioner
ដើម្បីតវ៉ាក្នុងករណីនេះ។ ពួកគេមិនអាចដេកលក់បានទេ ហើយសូម្បីតែមិនអាចផ្តោតអារម្មណ៍ទៅលើការសិក្សាដោយសារតែខ្មោចលង និងវាយទាត់ពួកគេ។
សិស្សមួយចំនួនបានអះអាងថា ពួកគេមានអារម្មណ៍ហាក់ដូចជាមានខ្មោចបានស្រាតខោអាវពួកគេចេញពីខ្លួន។
លោក Joseph Sawe ជាអនុប្រធាន County Commissioner
បានធានាថា បញ្ហានេះនឹងត្រូវបានស៊ើបអង្កេត ហើយភាពស្ងប់ស្ងាត់នឹងវិលមកកាន់សាលារៀននេះវិញ៕
ប្រភពពី happycambodia
0 comments